អតីតភាពគម្រោង

គម្រោង អប់រំកុមារ (EAC)​

សេចក្តីពិពណ៌នាគម្រោង

 

គម្រោង អប់រំកុមារ គឺជាសម្ព័ន្ធគម្រោងមួយមានចំនួន១៧អង្គការ ដែលគាំទ្រថវិកាដោយមូលនិធិ​អប់រំកុមារពីប្រទេសកាតា (Qatar) ហើយសម្របសម្រួលដោយ Aide et Action​។ គម្រោងផ្តោតចម្បងលើការប្រមូលកុមារក្រៅសាលាចូលរៀន ដែលបែងចែកជា៥ក្រុម៖ (I) ក្រុមផ្តោតលើកុមារពិការ (II) ក្រុមផ្តោតលើកុមារជនជាតិភាគតិច (III) ក្រុមផ្តោតលើកុមារនៅតំបន់ដាច់ស្រយាល (IV) ក្រុមផ្តោតលើកុមារអនាថាតាមចិញ្ចើមផ្លូវក្នុងទីប្រជុំជន និង (V) ក្រុមផ្តោតលើលើកុមារលើស    អាយុ។ អង្គការ ខេប អនុវត្តគម្រោងនេះផ្តោតលើក្រុមកុមារជនជាតិភាគតិច ជាពិសេស ជនជាតិចាម និងកុលសម្ព័ន្ធនៅតាមភ្នំក្នុងខេត្តក្រចេះ។ គម្រោងផ្តោតលើ     វិស័យសំខាន់ៗចំនួន៤គឺ៖

 

  1. បង្កភាពងាយស្រួលចូលសាលាៈ បង្កឱកាសដល់កុមារក្រៅសាលាក្នុងតំបន់ គោលដៅរបស់គម្រោងឱ្យទទួលបានការអប់រំក្នុងប្រព័ន្ធរដ្ឋ និងរក្សាពួកគេឱ្យនៅគង់វង្ស។
  2. គុណភាព និងប្រសិទ្ធភាពការអប់រំៈ បង្កើនគុណភាពអប់រំ និងផ្តល់ការអប់រំដែលមានការពាក់ព័ន្ធទៅនឹងការរស់នៅដើម្បីទប់ស្កាត់ការបោះបង់ការសិក្សា ហើយធានាថា កុមារទទួលការអប់រំប្រកបដោយស្តង់ដា។
  3. ការកសាងសមត្ថភាពអ្នកពាក់ព័ន្ធៈ អភិវឌ្ឍសមត្ថភាពអ្នកពាក់ព័ន្ធក្នុងមូលដ្ឋាន ដូចជា៖ ក្រុមបណ្តុះបណ្តាល និងត្រួតពិនិត្យ (DTMTs) គណៈកម្មការទ្រទ្រង់សាលារៀន និងដើម្បីកែលម្អរដ្ឋបាលសាលារៀន។
  4. ការស្រាវជ្រាវ និងការតស៊ូមតិៈ ដោះស្រាយកត្តាកង្វះគ្រូក្នុងប្រព័ន្ថអប់រំ ដែលរារាំងការចូលរៀន​ ដូចជា ការកង្វះគ្រូ និងសាលាមិនគ្រប់កម្រិត។ល។

 

គោលបំណងសកល

 

      គោលបំណងសំខាន់របស់គម្រោង អប់រំកុមារ (EAC) គឺដើម្បីផ្តល់នូវការអប់រំបរិយាបណ្ណនៃប្រព័ន្ធអប់រំកម្ពុជាដែលបំពេញបំណងដល់កុមារក្រប់រូប រួមមាន៖ កុមារក្រៅសាលា កុមារពិការ កុមារជនជតិភាគតិច កុមារលើសអាយុ កុមាររស់នៅតំបន់ជនបទដាច់ស្រយ៉ាល និងកុមារអនាថារស់នៅតាមចិញ្ចើមថ្នល់ក្នុងទីប្រជុំជន។

 

សកម្មភាពសំខាន់ៗ

 

  • កសាងអាគារឆ្លងកាត់/ជ្រើសរើសគ្រូសហគមន៍ ដើម្បីប្រាកដថា មានគ្រូបង្រៀន
  • ផែនទីសិក្សា  និងផ្តល់អាហារូបករណ៍សមម្រាប់សិស្សក្រីក្រ/សិស្សក្រៅសាលា
  • ធានាថា គ្រូមានបច្ចេកទេស វិធីសាស្រ្តដើម្បីផ្លាស់ប្តូរក្នុងការអនុវត្តន៍សកម្មភាពបង្រៀននៅក្នុងថ្នាក់រៀនរបស់ពួកគេ
  • កម្មវិធីបំណិនជីវិតដែលផ្សាភ្ជាប់នឹងស្ថានភាពជាក់ស្តែងក្នុងមូលដ្ឋាន។
  • ពាក់ព័ន្ធមានជំនាញក្នុងការគ្រប់គ្រង និងថវិកាប្រកប ដោយប្រសិទ្ធភាព។
  • បណ្តុះបណ្តាល និងត្រួតពិនិត្យ ( តាមដាន និងធ្វើរបាយការណ៍ស្តីពីដំណើរការមូលដ្ឋាននៅសាលារៀនជាប្រចាំ។

 

ក្រុមគោលដៅ

 

          សិិស្សរៀនចាប់ពីថ្នាក់ទី១ ដល់ទី​៦ នៅបឋមសិក្សាគោលដៅចំនួន៤០សាលា ក្នុងស្រុកចំនួន២ ក្នុងខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ។

 

គម្រោង EAC ត្រូវបានឧបត្ថម្ភដោយ

 

អង្គការ Educate A Child:

  • អង្គការមូលនិធិ Qatar
  • អង្គការ Aide et Action (AeA)

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

6

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ