អតីតភាពគម្រោង

គម្រោងស្បៀងអាហារសម្រាប់ការអប់រំ (FFE)

គោលបំណងៈ

            គម្រោង FFE មានគោលបំណងបង្កើនលទ្ធផលអក្ខរកម្មដល់កុមារថ្នាក់ដំបូង។ ជាពិសេស គម្រោងនេះសំដៅទៅការបង្កើតជំនាញ និងចំណេះដឹងរបស់គ្រូ និងបណ្ណារក្សក្នុងការប្រើប្រាស់វិធីសាស្រ្តគរុកោសល្យអំណានថ្នាក់ដំបូង (EGR) ប្រកបដោយប្រសិទ្ធភាពដើម្បី ពង្រឹងអំណាន មានន័យថា ប្រើប្រាស់សម្ភារសិក្សាថ្មីៗដែលបង្កើតឡើងដើម្បីពង្រឹងបំណិនអំណានកុមារឱ្យមានប្រសិទ្ធភាព។ FFE ក៏គាំទ្រជាកញ្ចប់ដល់សាលាបឋមសិក្សាកម្រិតអភិវឌ្ឍផងដែរក្នុងការលើកកម្ពស់សកម្មភាពអំណានសម្រាប់កុមារ មាតាបិតា និងលើកកម្ពស់មនសិកាដល់មាតាបិតា និងសហគមន៍ក្នុងការចូលរួមលើកកម្ពស់អំណានកុមារ។ 

 

ប្រវត្តិកម្មវិធីៈ

 

            គម្រោង FFE បានប្រតិបត្តិការក្នុងខេត្តសៀម រាប និងកំពង់ធំ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៦ មក។ គម្រោងនេះត្រូវបានប្រតិបត្តិការរួមគ្នាជាមួយអង្គការអប់រំពិភពលោក (WE)​ និងអង្គការ ខេប ហើយផ្តោតលើការពង្រឹងអំណានថ្នាក់ដំបូង។ សាលារៀនត្រូវបានជ្រើសរើសផ្នែកលើសំណើរពីអង្គការស្បៀងអាហារពិភពលោក (WFP)។ សាលាចំនួន ២៧៥ ត្រូវបានជ្រើសរើសនៅក្នុង៤ស្រុក ខេត្តកំពង់ធំ និង៧ស្រុកក្នុងខេត្តសៀមរាប។ ដោយសារការអប់រំគ្រូគឺជាធាតុដ៏សំខាន់របស់កម្មវិធី ប្រធានគម្រោងបានរៀបចំសកម្មភាពបណ្តុះបណ្តាលគ្រូតាមគោលនយោបាយផែនការសកម្មភាពគ្រូបង្រៀន​(TPAP)។ នៅពេលបញ្ចប់វគ្គសិក្ខាសាលាបណ្តុះបណ្តាលគោលនយោបាយនេះតម្រូវឱ្យផ្តល់នូវក្រេដីតនៅពេលបញ្ចប់វគ្គបណ្តុះបណ្តាល និងរៀបចំតេស្តអំណានថ្នាក់ដំបូង (EGRA) ដែលបានរៀបចំអភិវឌ្ឍដោយនាយកដ្ឋានបឋមសិក្សា។ ក្រុមការងារគម្រោងបានអភិវឌ្ឍសៀវភៅបណ្តុះបណ្តាល៣ក្បាល ដើម្បីយកទៅបណ្តុះបណ្តាលគ្រូចំនួន១.១៦៧នាក់ ពីថ្នាក់ទី១ដល់ទី៣។ ក្រុមនេះក៏ផ្តល់ការបណ្តុះបណ្តាលដូចគ្នាផងដែរដល់ថ្នាក់ដឹកនាំសាលារៀនចំនួន ៣១២នាក់ទូទាំងសាលាគោលដៅ ២៧៥។ ការវាយតម្លៃអំណានថ្នាក់ដំបូង (EGRA)​ បានរៀបចំធ្វើ៧០សាលារៀនដែលមានកិច្ចសហការពីសាលាគរុកោសល្យ និងវិក្រឹតការខេត្ត និងមន្ទីរអប់រំ យុវជន និងកីឡាទាំងក្នុងខេត្តកំពង់ធំ និងសៀមរាប។ ការវាយតម្លៃនេះផ្តោតលើសិស្សថ្នាក់ទី៣ និងប្រៀបធៀបជាមួយតេស្តចុងក្រោយរបស់សិស្សថ្នាក់ទី១ដែលទើបចាប់ផ្តើមថ្នាក់ទី១ ក្នុងរយៈពេល៣ឆ្នាំ។

 

ម្យ៉ាងវិញទៀត សកម្មភាពកសាងសមត្ថភាព គម្រោង FFE ក៏បានផ្តល់កញ្ចប់ធនធានអំណាន និងសម្ភារពិសេសផងដែរដល់ ២៧៥សាលា។ ក្នុងសាលាបឋមសិក្សាចំនួន១១ គម្រោង FFE ផ្តល់សៀវភៅ  ស្តង់ដាអំណានដែលទទួលស្គាល់ពីក្រសួងអប់រំ (អភិវឌ្ឍដោយអង្គការ ខេប និងអង្គការអប់រំពិភពលោក) ក៏ដូចជាសម្ភារអក្ខរកម្ម ដែលរួមមានល្បែងសិក្សាទាក់ទាញជាច្រើនដោយផ្សារភ្ជាប់នឹងកម្មវិធីអំណានរបស់ក្រសួងអប់រំ យុវជន និងកីឡា។

 

សកម្មភាពសំខាន់ៗ:

 

  1. ការបណ្តុះបណ្តាលបុគ្គលិករដ្ឋបាលសាលារៀន
  2. ការអភិវឌ្ឍសៀវភៅបណ្តុះបណ្តាលគ្រូ និងការរៀបចំសិក្ខាសាលានៅទូទាំង ២៧៥ សាលាបឋមសិក្សា
  3. ការខិតខំលើកកម្ពស់អំណានថ្នាក់ដំបូងតាមរយៈការចែករំលែកសម្ភារសិក្សា និងល្បែងសិក្សាកុមារ។

 

តំបន់គោលដៅ:

 

១១ ស្រុក (៤ ក្នុងកំពង់ធំ ៧ ក្នុងសៀមរាប) គិតមកត្រឹមខែកញ្ញា ឆ្នាំ២០១៧។

 

ក្រុមគោលដៅ:

 

២៧៥ សាលា (១១០ ក្នុងកំពង់ធំ ១៦៥ ក្នុងសៀមរាប) គិតមកត្រឹមខែកញ្ញា ឆ្នាំ២០១៧។

 

ម្ចាស់ជំនួយ:

 

  • អង្គការអប់រំពិភពលោក​ (WE)
  • ក្រសួងកសិកម្មសហរដ្ឋអាមេរិក​ (USAID)
  • អង្គការស្បៀងអាហារពិភពលោក (WFP)

  

 
 
 
 
 

កាលបរិច្ឆេទប្រតិបត្តិការគម្រោង:

 

  • ចាប់ផ្តើមប្រតិបត្តិគម្រោងៈ ១ វិច្ឆិកា ២០១៦
  • បញ្ចប់ប្រតិបត្តិគម្រោងៈ ៣១ តុលា ២០១៩

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

6

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ