ដៃគូ និងម្ចាស់ជំនួយ
ដៃគូអង្គការ ខេប ជាមួយរដ្ឋាភិបាល
ចាប់តាំងពីឆ្នាំ១៩៩៩ មក អង្គការ ខេប បានធ្វើការងារដ៏ល្អដោយសារមានទំនាក់ទំនងជាមួយក្រសួងអប់រំយុវជននិងកីឡា។ នៅក្នុងឆ្នាំ២០១៥ ក្រសួងអប់រំ យុវជន និងកីឡាបានសម្រេចផ្តល់ថវិកាចំនួន ៣៧០.០០០ដុល្លាសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍលើការពង្រីកគម្រោងសាលារៀនជំនាន់ថ្មី ដែលជាហិរញ្ញប្បទានផ្ទាល់ដល់អង្គការ ខេប។ នៅក្នុងឆ្នាំ២០១៩ ការឧបត្ថម្ភគាំទ្រនេះបានកើនឡើងដល់ ១,៨លានដុល្លាសហរដ្ឋអាមេរិកក្នុងមួយឆ្នាំ ដែលជាចំនួនថវិកាឧបត្ថម្ភដ៏ច្រើន និងក៏ជាថវិកាឧបត្ថម្ភគាំទ្រដែលអង្គការក្រៅរដ្ឋាភិបាលទទួលបានពីក្រសួងអប់រំយុវជននិងកីឡា។ ចាប់ផ្តើមពីឆ្នាំ២០២០ នេះតទៅ ក្រសួងអប់រំ យុវជន និងកីឡាអនុញ្ញាតិឱ្យអង្គការ ខេប ក្លាយទៅជាដៃគូជំនួយបច្ចេកទេស ដើម្បីជួយប្រតិបតិ្តគម្រោងអភិវឌ្ឍន៍វិស័យអប់រំផ្នែកមធ្យមសិក្សា (USE-SDP 2) ដោយប្រើប្រាស់មូលនិធិកម្ចីពីធនាគារអភិវឌ្ឍន៍អាស៊ី។ អង្គការ ខេប នឹងទទួលបានចំនួន ៤០០.០០០ដុល្លាសហរដ្ឋអាមេរិកពីមូលនិធិនេះដើម្បីជួយគាំទ្រផ្នែកបច្ចេកទេសអនុវត្តគម្រោង។
បុគ្គលិកអង្គការ ខេប ក៏បានធ្វើការងារយ៉ាងជិតស្និទជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងការិយាល័យអប់រំ យុវជន និងកីឡាស្រុក និងជាមួយក្រុមប្រឹក្សាឃុំសង្កាត់ផងដែរ ដើម្បីធានាថាការចូលរួមនៅថ្នាក់ក្រោមជាតិមានអត្ថន័យ និងមានភាពមុតមាំល្អក្នុងការប្រតិបត្តិគម្រោងប្រកបដោយនិរន្តរភាព៕
ដៃគូអង្គការ ខេប ជាមួយក្រុមហ៊ុនធនធានអប់រំ (TTO)
ធធអ គឺជាអក្សរកាត់ដែលមានពាក្យពេញថា ធនធានអប់រំ បានផ្តើមបង្កើតឡើងដោយអង្គការ ខេប ។ បច្ចុប្បន្ននេះ ធធអ គឺជាក្រុមហ៊ុនឯករាជ្យមួយដែលលើកកម្ពស់ការប្រើប្រាស់សម្ភារឧបទេសទំាងនៅក្នុង និងក្រៅថ្នាក់រៀន។ គំនិតបង្កើតនេះ ប្រមូលផ្តុំបាននូវសម្ភារបង្រៀនផ្សេងៗគ្នាជាច្រើនយកមកអភិវឌ្ឍដើម្បីឆ្លើយតបនឹងកំណើនតម្រូវការគុណភាពប្រសើរជាងមុនប្រកបដោយបទពិសោធន៍បង្រៀន និងរៀន។ សម្ភារឧបទេសទាំងនេះមានដូចជា៖ ផ្ទាំងល្បែងសិក្សាមានពណ៌ឆើតល្អ ប័ណ្ណពាក្យ និងផ្ទាំងផ្សព្វផ្សាយ (ប៉ុស្ទ័រ) ដែលមានលក្ខណៈទាក់ទាញ សាមញ និងងាយស្រួលប្រើប្រាស់។ ធធអ ក៏មានគោលបំណងលើកកម្ពស់ការប្រើប្រាស់សូវែរ និងកម្មវិធីទូរស័ព្ទដៃ (Phone Apps) សម្រាប់ពង្រឹងបទពិសោធន៍រៀន។ ធនធានទាំងនេះមានលក្ខណៈស៊ីជម្រៅសម្រាប់អភិវឌ្ឍស្តង់ដារបង្រៀន និងរៀននៅទូទាំងប្រទេសកម្ពុជា។
ធធអ បានធ្វើអំណោយ ១០% នៃប្រាក់ចំណូលសុទ្ធប្រចាំឆ្នាំរបស់ខ្លួនដើម្បីឧបត្ថម្ភគាំទ្រដល់កម្មវិធីអង្គការ ខេប នៅបឋមសិក្សា៕
ដៃគូវិស័យឯកជន


អង្គការមូលនិធិ


អង្គការអន្តរជាតិ និងម្ចាស់ជំនួយ














117
មត្តេយ្យសិក្សា
178
បឋមសិក្សា
207
មធ្យមសិក្សា
2
ឧត្តមសិក្សា
163,072
សិស្សានុសិស្ស
4,487
គ្រូបង្រៀន / នាយក
5,362
ភាគីពាក់ព័ន្ធ