ព័ត៌មាន និងព្រឹត្តិការណ៍
ទិវាកុមារអន្តរជាតិ ១ មិថុនា និងកម្មវិធីផ្សារប្រឌិត
Date : 2018-06-02![](https://kapekh.org/images/btn_donate_kh.png)
![](https://kapekh.org/files/news_image/th/139_33922840_1792425450820994_8593528762367213568_n.jpg)
![](https://kapekh.org/files/news_image/th/140_33990117_750364765353226_9178047620642242560_n.jpg)
![](https://kapekh.org/files/news_image/th/141_34030205_750367155352987_9078526880432259072_n.jpg)
![](https://kapekh.org/files/news_image/th/142_33995373_1792320857498120_2462348632477663232_n.jpg)
![](https://kapekh.org/files/news_image/th/143_34016828_1792320790831460_1419313806009434112_n.jpg)
![](https://kapekh.org/files/news_image/th/144_34018380_750364932019876_5039239558793789440_n.jpg)
![](https://kapekh.org/files/news_image/th/145_34072602_611627315868025_6505026272450576384_n.jpg)
![](https://kapekh.org/files/news_image/th/146_34122461_230267161065732_4429595760312451072_n.jpg)
![](https://kapekh.org/files/news_image/th/147_34069122_1792426947487511_5598760315836694528_n.jpg)
![](https://kapekh.org/files/news_image/th/148_34094140_750367132019656_8198251450258685952_n.jpg)
![](https://kapekh.org/files/news_image/th/149_34284634_750367348686301_8858938323712868352_n.jpg)
គម្រោងងាយស្រួលរៀន (E2L) បានឧបត្ថម្ភគាំទ្រដល់កម្មវិធីផ្សារប្រឌិតនៅសាលាបឋមសិក្សាគោលដៅចំនួន១០សាលាក្នុងស្រុកស្វាយជ្រំ និង៤សាលាក្នុងស្រុករមាសហែក ក្នុងខេត្តស្វាយរៀង។ កម្មវិធីនេះត្រូវប្រារព្វធ្វើឡើងចំទិវាកុមារអន្តរជាតិ នាថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨ ដើម្បីលើកកម្ពស់បំណិនជីវិតដល់កុមារក្នុងសាលារៀន ដោយផ្តោតទៅលើសកម្មភាពបំណិនសំខាន់ៗ រួមមាន៖ ការលក់ដូរ ការលើកកម្ពស់ការដាំដុះ ការរៀបចំសួនជីវៈចម្រុះមានជី បន្លែគ្រប់មុខ ព្រមទាំងផ្កាដែលកុមារបានបណ្តុះនិងបន្សាំ ជាពិសេស ត្រីដែលកុមារបានចិញ្ចឹមក្នុងសាលារៀនទាំងនេះ ត្រូវបានយកមកដាក់លក់ អាំងឆ្អិនធ្វើជាទឹកសម្លនំបញ្ចុក ធ្វើស្នូលនំបាញ់ឆែវ និងបន្លែផ្ទាប់នំបាញ់ឆែវ។ កុមារបានយកផលិតផលបានមកពីសួនជីវៈចម្រុះពីសាលារៀនរបស់ពួកគាត់មកធ្វើការប្រកួតបង្ហាញជាក្រុមក្នុងការលើកស្ទួយយ៉ាងពេញលេញទៅលើដំណើរការសួនជីវៈចម្រុះ។
ម្យ៉ាងទៀតចំពោះស្នាដៃបំណិនជីវិតនៅក្នុងថ្នាក់រៀនវិញ កុមារបានច្នៃប្រឌិតផ្កាក្រដាសធ្វើចេញពីក្រដាស ការច្នៃចេញពីស្លឹកត្នោត ការគូរគំនូរតាមក្រុម និងបុគ្គល។ កុមារធ្វើស៊ុំរូបថតពីក្រដាស ធ្វើខោអាវច្នៃម៉ូដចេញពីក្រដាស និងមានភាពឈ្លាសវៃក្នុងការចាត់ចែងការងារជាក្រុមប្រកបដោយប្រសិទ្ធភាព ដូចជា៖ ក្រុមលក់ដូរ ក្រុមទិញ ក្រុមទទួលភ្ញៀវ និងក្រុមកត់ត្រាចំណូលបញ្ចូលក្នុងបញ្ជី ដែលទាំងនេះគឺសកម្មភាពដ៏សំខាន់ៗក្នុងព្រឹត្តិការណ៍នៃទិវាកុមារអន្តរជាតិ និងកម្មវិធីផ្សារប្រឌិត។
ដូច្នេះការរៀបចំកម្មវិធីផ្សារប្រឌិតដោយឱ្យសិស្សានុសិស្សធ្វើសកម្មភាពដោយស្វ័យភាពនេះពង្រឹងបាននូវភាពជាអ្នកដឹកនាំ ជំនាញផ្ទាល់ខ្លួន និងការទទួលខុសត្រូវរៀងៗខ្លួន ហើយក៏បង្កភាពងាយស្រួលដល់លោកនាយក និងលោកគ្រូអ្នកគ្រូក្នុងការដឹកនាំសាលារៀន និងបង្រៀនសិស្សផងដែរ។ សាលារៀនទាំងអស់មានឱកាសច្រើនក្នុងការរៀបចំផែនការសម្រាប់ក្រុមប្រឹក្សាកុមារប្រារព្វកម្មវិធីផ្សារប្រឌិតឡើង និងការប្រកួតប្រជែងផ្សេងៗក្នុងទិវាកុមារអន្តរជាតិជារៀងរាល់ឆ្នាំ ដោយធ្វើការទំនាក់ទំនងរកជំនួយបន្ថែមពីសប្បុរសជន ឬអង្គការដៃគូអភិវឌ្ឍផ្សេងៗដើម្បីជួយដល់កុមារកម្ពុជា៕
Link to other Website
អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ
អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក
- អង្គការភាពជាដៃគូអប់រំនៃអង្គការក្រៅរដ្ឋាភិបាល (NEP)
- គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC)
- អង្គការពុទ្ធិកុមារ (PKO)
ប្រព័ន្ធផ្សព្វផ្សាយ
- វិទ្យុ និងទូរទស្សន៍អាស៊ីសេរី (RFA)
- សារព័ត៌មានភ្នំពេញប៉ុស្តិ៍
- Khmer Daily News
- ទូរទស្សន៍បាយ័ន (BTV)
- ទូរទស្សន៍ជាតិកម្ពុជា (TVK)
ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា
- ក្រសួងអប់រំ យុវជន និងកីឡា
- ក្រសួងសុខាភិបាល (MoH)
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MoEF)
- ក្រសួងមហាផ្ទៃ (MoI)
គេហទំព័រដទៃៗទៀត
117
មត្តេយ្យសិក្សា![](https://kapekh.org/images/preschool.png)
178
បឋមសិក្សា![](https://kapekh.org/images/school.png)
207
មធ្យមសិក្សា![](https://kapekh.org/images/school.png)
2
ឧត្តមសិក្សា![](https://kapekh.org/images/higher_education_institution.png)
163,072
សិស្សានុសិស្ស![](https://kapekh.org/images/student.png)
4,487
គ្រូបង្រៀន / នាយក![](https://kapekh.org/images/teacher.png)
5,362
ភាគីពាក់ព័ន្ធ![](https://kapekh.org/images/stackholder.png)