ព័ត៌មាន និងព្រឹត្តិការណ៍

កំណប់ទ្រព្យលាក់កំបាំងៈ បង្ហាញពីតួនាទីដ៏សំខាន់របស់បណ្ណាល័យសាលារៀន

Date : 2023-09-15
Facebook Twitter Google+ LinkedIn

ការធ្វើបទបង្ហាញតាមរយៈទ្វានិម្មិតលើប្រធានបទ៖

កំណប់ទ្រព្យលាក់កំបាំងៈ បង្ហាញពីតួនាទីដ៏សំខាន់របស់បណ្ណាល័យសាលារៀន

 

កាលបរិច្ឆេទៈ ថ្ងៃព្រហស្បតិ៍ ៦រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២០៥៦៧

ត្រូវនឹងថ្ងៃទី ០៥ ខែតុលា ឆ្នាំ២០២៣

ពេលវេលាៈម៉ោង ២:០០-៣:០០នាទីរសៀល (ម៉ោងនៅកម្ពុជា) ត្រូវនឹងម៉ោងៈ ៣:០០-៤:០០នាទី រសៀល​ (ម៉ោងនៅសាំងហ្គាព័រ)

ខាងក្រោមនេះជាតំណភ្ជាប់នៃសិក្ខាសាលានេះ៖ https://kapekh-org.zoom.us/j/83239756109?pwd=bmdIVkFKZjRLN1I3NFBGNlJhM2Rtdz09

 

ការពិពណ៌នាពីសិក្ខាសាលានេះ៖ កម្មវិធីសិក្ខាសាលានេះនឹងផ្ដល់ឳកាសដល់អ្នកចូលរួមស្វែងយល់អំពី--

  • តើកត្តាអ្វីដែលធ្វើឱ្យបណ្ណាល័យសាលាមានលក្ខណៈពិសេស និងសំខាន់?
  • ដឹងពីតួនាទីជាច្រើនរបស់គ្រូបណ្ណារក្ស
  • តួនាទីនៃការសហការ និងការរួមបញ្ចូលកម្មវិធីសិក្សា ការមានទំនាក់ទំនងជាមួយគ្រូបង្រៀន និងអាណាព្យាបាលសិស្ស
  • ចេះពីររបៀបទិញសៀវភៅចូលដែល«ត្រឹមត្រូវ» សម្រាប់អ្នកសិក្សា និងស្រាវជ្រាវ។
  • យល់ដឹងពីការប្រមូល និងការរៀបចំសៀវភៅ និងចំណាត់ថ្នាក់សៀវភៅទៅតាមប្រព័ន្ធទសភាគដឺវេ(DDC)
  • ផ្សព្វផ្សាយដើម្បីការរីកចម្រើន-យល់ដឹងពីយុទ្ធសាស្ត្រសម្រាប់ការផ្សព្វផ្សាយបណ្ណាល័យរបស់ខ្លួន

 

វាគ្មិនៈ លោក ស្រី LISA MILLER

ជាមួយស្វាមី និងកូនពីរនាក់ លោកស្រី Lisa បានចាកចេញពីភាពត្រជាក់ និងព្រិលនៃប្រទេសកាណាដាកាលពី16 ឆ្នាំមុន ហើយចាប់តាំងពីពេលនោះមក នាងបានមករស់នៅក្នុងផ្ទះទី២របស់លោកស្រី គឺប្រទេសសិង្ហបុរី។ មុន​ពេល​ត្រឡប់​មក​សាលា​វិញ​ដើម្បី​ក្លាយ​ជា​គ្រូបង្រៀន​ក្នុង​ឆ្នាំ២០០៧ លោកស្រី​បាន​ចំណាយ​ពេល១០ឆ្នាំ​ ធ្វើជា​នាយក​ប្រតិបត្តិ​ផ្នែក​ទីផ្សារ​ឱ្យ​ក្រុមហ៊ុន​ផ្សាយ​ពាណិជ្ជកម្ម និង​ទំនាក់ទំនង​សាធារណៈ។ បន្ទាប់ពីបង្រៀននៅក្នុងប្រទេសកាណាដា និងក្លាយជាគ្រូបង្រៀននៅសាលាមធ្យមសិក្សា សាលាកាណាដា(នៅសាំងហ្គាព័រ) ឥឡូវនេះលោកស្រីជាប្រធានបណ្ណាល័យ និងជាគ្រូបង្រៀន       បណ្ណារក្សសម្រាប់សាលាអនុវិទ្យាល័យ។ ចំពោះទស្សនៈរបស់លោកស្រី Lisa និយាយថា បណ្ណារក្សជាការងារល្អបំផុតនៅក្នុងពិភពលោក ហើយវាជាមុខតំណែងមិនធម្មតាដែលបានអនុញ្ញាតឱ្យលោកស្រីបញ្ចូលគ្នានូវចំណង់ចំណូលចិត្តរបស់លោកស្រីសម្រាប់ការអប់រំជាមួយនឹងការលះបង់របស់លោកស្រីចំពោះការអភិវឌ្ឍ​អក្ខរកម្មពីការអាន និងការសរសេរ រហូតដល់ការប្រមូលព័ត៌មានប្រកបដោយសីលធម៌ និងការទំនាក់ទំនងតាមប្រព័ន្ធឌីជីថល។

 

សារស្វាគមន៍ដោយៈ លោក KURT BREDENBERG ទីប្រឹក្សាជាន់ខ្ពស់នៃអង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា(KAPE)

 

អ្នកសម្របសម្រួលៈ លោកស្រី បណ្ឌិត Gina de Alwis Jayasuriya ជាអ្នកស្រាវជ្រាវ និងជាអ្នកសម្របសម្រួលកម្មវិធីផ្នែកអភិវឌ្ឍវិជ្ជាជីវៈបន្ត។

កិច្ចសហការ ការកសាងសមត្ថភាពនេះគឺជាលទ្ធផលនៃការស្រាវជ្រាវនៃគម្រោងស្រាវជ្រាវស្តីពីការអភិវឌ្ឍវិជ្ជាជីវៈបន្ត (CPD) របស់អ្នកជំនាញ បណ្ណាល័យ និងព័ត៌មានវិទ្យា (LIS) ដែលផ្តួចផ្តើមដោយលោកស្រីបណ្ឌិត Gina ក្នុងឆ្នាំ2019។ ការផ្តោតអារម្មណ៍នៃការស្រាវជ្រាវគឺធ្វើទៅលើប្រទេសដែលមានការស្រាវជ្រាវដែលមានកម្រិតលើវិស័យបណ្ណាល័យ និងព័ត៌មានជាពិសេសស្ថានភាពនៃឱកាសអភិវឌ្ឍវិជ្ជាជីវៈ ដែលមានសម្រាប់អ្នកជំនាញ LIS។

 

​ការសិក្សាប្រទេសចំនួនពីរលើប្រទេសម៉ាល់ឌីវ និងប្រទេសកម្ពុជា ត្រូវបានធ្វើឡើងរហូតមកដល់បច្ចុប្បន្ន(ការបោះពុម្ពផ្សាយពាក់ព័ន្ធ)។ កិច្ចសហប្រតិបត្តិការជាមួយម៉ាល់ឌីវបានបន្តលើសពីឆ្នាំ2021/22 តាមរយៈសិក្ខាសាលាបណ្តាញជាបន្តបន្ទាប់ដែលមានលោកស្រីបណ្ឌិត Gina ជាអ្នកសម្របសម្រួល និងបង្ហាញអ្នកជំនាញ LIS មកពីជុំវិញពិភពលោក និងផ្តល់ជូនក្រោមការឧបត្ថម្ភពីបណ្ណាល័យជាតិម៉ាល់ឌីវ។ លោកស្រីបណ្ឌិតគឺជាប្រធានបណ្ណាល័យគ្រប់គ្រងវិទ្យាស្ថានសិង្ហបុរីអស់រយៈពេលជាង25ឆ្នាំ។

 

អង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (KAPE) គឺជាអង្គការក្នុងស្រុកដ៏ធំជាងគេដែលបានជួយវិស័យអប់រំ។ KAPE បានអនុវត្តគម្រោង និងធ្វើការស្រាវជ្រាវនៅគ្រប់កម្រិតនៃវិស័យអប់រំក្នុងប្រទេសកម្ពុជា ដោយមានអ្នកទទួលផលចាប់ពីកម្រិតបឋមសិក្សា មធ្យមសិក្សា និងរហូតដល់ថ្នាក់ឧត្តមសិក្សា។ KAPE មានភាពជាដៃគូរយៈពេលវែង និងមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ជាមួយក្រសួងអប់រំ     យុវជន និងកីឡា (MoEYS) អង្គការអន្តរជាតិ និងដៃគូអប់រំក្នុងស្រុកជាច្រើនទៀត។

Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

6

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ