ព័ត៌មាន និងព្រឹត្តិការណ៍

អង្គការ ខេប បានចុះកិច្ចព្រមព្រៀងគម្រោង "សាលារៀនជំនាន់ថ្មី" ឆ្នាំ២០១៥ ជាមួយក្រសួងអប់រំ យុវជន និងកីឡា

Date : 2015-10-01
Facebook Twitter Google+ LinkedIn

ទីស្ដីការក្រសួង៖ នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៥ មានពិធីចុះកិច្ចព្រមព្រៀងរវាងក្រសួងអប់រំ យុវជន និងកីឡា ជាមួយនឹងអង្គការសកម្មភាពសម្រាប់បឋមសិក្សានៅកម្ពុជា (KAPE) ដើម្បីផ្ដល់សេវាកម្ម និងគាំទ្រគម្រោង "សាលារៀនជំនាន់ថ្មី" ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក សៅ វណ្ណា នាយកប្រតិបត្តិអង្គការ KAPE ។

គម្រោង "សាលារៀនជំនាន់ថ្មី" ជាគម្រោងពិសេសដើម្បីណែនាំពីគោលការណ៍ អភិបាលកិច្ចដ៏មានប្រសិទ្ធភាព ដែលត្រូវបានប្រើប្រាស់សនៅក្នុងវិស័យឯកជនទៅដល់ប្រព័ន្ធសាលារៀនសាធារណៈ ដោយប្រើប្រាស់គម្រូ ការគ្រប់គ្រងបែបជាដៃគូរវាងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ដើម្បីរក្សានិរន្តរភាព បរិស្ថានសាលាកុមារមេត្រី ដែលមានគុណភាពខ្ពស់សម្រាប់សិស្សានុសិស្សនៅតាមជនបទ និងជុំវិញរាជធានីភ្នំពេញ។ ជារួម គោលដៅរយៈពេលវែង គឺដើម្បីបង្កើតនូវគម្រូការអភិវឌ្ឍវិស័យអប់រំ ដែលនាំទៅរកគំនិតថ្មីសម្រាប់សាលារៀនសាធារណៈនៅកម្ពុជា ក្នុងការបង្ហាញពីការងារអភិបាលកិច្ចល្អ ស្ដង់ដាវិជ្ជាជីវៈ និងគុណភាពខ្ពស់។


គេហទំព័រក្រសួងអប់រំ យុវជន និងកីឡា៖ www.moeys.gov.kh
បណ្ដាញសង្គមក្រសួងអប់រំ យុវជន និងកីឡា៖ www.facebook.com/moeys.gov.kh | www.google.com/+moeys |www.twitter.com/moeyscambodia

Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

6

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ