ព័ត៌មាន និងព្រឹត្តិការណ៍
ផ្តល់សម្ភារសិក្សាដល់សិស្សងាយរងគ្រោះ និងសិស្សមានពិការភាព
Date : 2023-07-07![](https://kapekh.org/images/btn_donate_kh.png)
![](https://kapekh.org/files/news_image/th/477_image_2023-07-07_16-09-11.png)
![](https://kapekh.org/files/news_image/th/478_image_2023-07-07_15-55-47.png)
![](https://kapekh.org/files/news_image/th/479_image_2023-07-07_15-52-09.png)
គម្រោងងាយស្រួលរៀន (E2L) ក្រចេះ សហការជាមួយនាយកសាលា និងគណៈកម្មការសាលារៀន បានរៀបចំកម្មវិធី ផ្តល់សម្ភារសិក្សាដល់សិស្សងាយរងគ្រោះ និងសិស្សមានពិការភាព នៅសាលារៀនគោលដៅចំនួន៩ រួមមានបឋមសិក្សាចំនួន៧ និងសាលឧបសម្ព័ន្ធចំនួន២ ក្នុងស្រុកសំបូរ និងស្រុកអូគ្រៀងសែនជ័យ ខេត្តក្រចេះ។
កម្មវិធីនេះ រៀបចំនៅថ្ងៃទី២៦ ដល់ទី២៨ មិថុនា ឆ្នាំ ២០២៣ ក្នុងគោលបំណងចូលរួមចំណែកជួយដល់គ្រួសារកុមារងាយរងគ្រោះ ផ្នែកសេដ្ឋកិច្ចក្នុងការចំណាយលើសម្ភារសិក្សា និងជាការលើកទឹកចិត្តឱ្យកុមារខិតខំរៀនសូត្របន្ថែមទៀតទាំងនៅផ្ទះ និងសាលារៀន។
សិស្សងាយរងគ្រោះសរុបចំនួន១៧០ នាក់ ស្រី៨៨នាក់ ដែលទទួលបានសម្ភារសិក្សាក្នុងសាលារៀនគោលដៅ ក្នុងម្នាក់ទទួលបានដូចជា កាតាប១ សៀវភៅសរសេរចំនួន៥ ប៊ិកខៀវចំនួន៤ ប៊ិកក្រហម១ ខ្មៅ២ ដែកខ្យូង១ បន្ទាត់១ឈុត និងឯកសណ្ឋានសិស្ស២ឈុត។
ការជំរុញដំណើរការចូលរៀនរបស់កុមារគ្រប់អាយុបានចូលរៀនទាំងអស់គ្នានៅសាលាបឋមសិក្សាទាំងសិស្សគ្មានពិការភាព និងសិស្សមានពិការភាពឱ្យទទួលបានសេវាអប់រំកាន់តែល្អប្រសើរឡើងក្នុងសាលារៀនគោលដៅ គឺជាសកម្មភាពដ៏សំខាន់មួយរបស់គម្រោងមួយនេះ។
គម្រោងងាយស្រួលរៀន ប្រតិបត្តិដោយអង្គការ ខេប ទទួលបានហិរញ្ញប្បទានពីអង្គការឆាលហ្វានកូរ៉េ ដើម្បីលើកកម្ពស់គុណភាពនៃការអប់រំបឋមសិក្សាសម្រាប់កុមារទាំងអស់ដោយប្រើប្រាស់វិធីសាស្ត្រចម្រុះក្នុងការអភិវឌ្ឍសាលារៀន៕
Link to other Website
អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ
អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក
- អង្គការភាពជាដៃគូអប់រំនៃអង្គការក្រៅរដ្ឋាភិបាល (NEP)
- គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC)
- អង្គការពុទ្ធិកុមារ (PKO)
ប្រព័ន្ធផ្សព្វផ្សាយ
- វិទ្យុ និងទូរទស្សន៍អាស៊ីសេរី (RFA)
- សារព័ត៌មានភ្នំពេញប៉ុស្តិ៍
- Khmer Daily News
- ទូរទស្សន៍បាយ័ន (BTV)
- ទូរទស្សន៍ជាតិកម្ពុជា (TVK)
ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា
- ក្រសួងអប់រំ យុវជន និងកីឡា
- ក្រសួងសុខាភិបាល (MoH)
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MoEF)
- ក្រសួងមហាផ្ទៃ (MoI)
គេហទំព័រដទៃៗទៀត
117
មត្តេយ្យសិក្សា![](https://kapekh.org/images/preschool.png)
178
បឋមសិក្សា![](https://kapekh.org/images/school.png)
207
មធ្យមសិក្សា![](https://kapekh.org/images/school.png)
2
ឧត្តមសិក្សា![](https://kapekh.org/images/higher_education_institution.png)
163,072
សិស្សានុសិស្ស![](https://kapekh.org/images/student.png)
4,487
គ្រូបង្រៀន / នាយក![](https://kapekh.org/images/teacher.png)
5,362
ភាគីពាក់ព័ន្ធ![](https://kapekh.org/images/stackholder.png)