ព័ត៌មាន និងព្រឹត្តិការណ៍
ការប្រជុំឆ្លុះបញ្ចាំងស្តីពី “តួនាទី និងភារកិច្ចរបស់គណៈកម្មការទ្រទ្រង់សាលា”
Date : 2020-08-13![](https://kapekh.org/images/btn_donate_kh.png)
![](https://kapekh.org/files/news_image/th/298_photo_2020-08-13_14-06-25_[2].jpg)
![](https://kapekh.org/files/news_image/th/299_photo_2020-08-13_14-05-46.jpg)
![](https://kapekh.org/files/news_image/th/300_photo_2020-08-13_14-06-00.jpg)
![](https://kapekh.org/files/news_image/th/301_photo_2020-08-13_14-06-25.jpg)
គម្រោងបង្កើនភាពងាយស្រួលចូលសាលារៀនតាមរយៈការគាំទ្រពីសហគមន៍ (REACH) បានរៀបចំប្រជុំឆ្លុះបញ្ចាំងស្តីពី “តួនាទី និងភារកិច្ចរបស់គណៈកម្មការទ្រទ្រង់សាលា” ចាប់ពីថ្ងៃទី៤ ដល់ទី ១៣ ខែសីហា ឆ្នាំ២០២០ ជាមួយសាលារៀនគោលដៅនៅខេត្តកំពង់ឆ្នាំងមានចំនួន ១៤សាលា និងខេត្តពោធិ៍សាត់មានចំនួន ៤សាលា។ ការប្រជុំនេះមានគោលបំណងធ្វើការ៖ (១) លើកកម្ពស់ទំនាក់ទំនងល្អរវាងសាលារៀន និងសហគមន៍ និងពង្រឹងបន្ថែមពីតួនាទី ភារកិច្ចរបស់គណៈកម្មការទ្រទ្រង់សាលាក្នុងការអភិវឌ្ឍសាលារៀន និង (២) ពិភាគ្សា និងកំណត់យកសកម្មភាពអទិភាពដោយផ្អែកលើតម្រូវការជាក់ស្តែងតាមលទ្ធភាពរបស់សាលារៀន។
អ្នកចូលរួមទាំងអស់មានចំនួន ១៣២នាក់ ដែលអញ្ជើញមកពីសាលាគោលដៅ ហើយក្នុងនោះមានសមាសភាពជានាយក/នាយកា គណៈកម្មាការទ្រទ្រង់សាលារៀន និងសមាជិកក្រុមប្រឹក្សាឃុំ។
លោក ជុំ យ៉ន ជាតំណាងសង្កាត់ខ្សាម បានប្រសាសន៍ថា “៉ខ្ញុំពិតជាមានអារម្មណ៍សប្បាយចិត្តដែលបានដឹងពីតួនាទី និងភារកិច្ចរបស់ខ្លួនបន្ថែម។ វាជាកម្មវិធីល្អដែលផ្តល់ឱ្យនូវវិធីសាស្ត្រល្អៗក្នុងការអនុវត្ត និងបានបង្ហាញពីទិដ្ឋភាពសាលាគំរូក្រៅគម្រោងដែលគួរយកជាគំរូបាន”៉៉៉។
លោក រ័ត្ន សុភា ជាមន្ត្រីផ្នែកគុណភាព និងអភិបាលកិច្ចគម្រោងរីក៣ បានបង្ហាញពីគោលបំណងរបស់កម្មវិធីប្រជុំ ប្រវត្តិគម្រោង លទ្ធផលសម្រេចបានរបស់គម្រោងក្នុងឆ្នាំសិក្សា២០១៩-២០២០ សកម្មភាពរីកចម្រើនរបស់សាលារៀនមួយចំនួនក្នុងខេត្តកំពង់ឆ្នាំង ការឡើងបង្ហាញរបស់នាយកសាលាពីផែនការអភិវឌ្ឍសាលាដល់គណៈកម្មការទ្រទ្រង់សាលា ការបង្ហាញតួនាទី និងភារកិច្ចរបស់គណៈកម្មការទ្រទ្រង់សាលា ការពិភាក្សាក្រុមតាមសាលានីមួយៗ ពីលទ្ធផលសម្រេចបាន បញ្ហាប្រឈម យន្តការ និងដំណោះស្រាយ និងការបង្ហាញពីផែនការសកម្មភាពដែលនឹងត្រូវអនុវត្តន៍បន្តនាពេលខាងមុខរបស់សាលាជាមួយគណៈកម្មាកាទ្រទ្រង់សាលា។
ជាលទ្ធផល ការប្រជុំឆ្លុះបញ្ចាំងស្តីពីតួនាទី និងភារកិច្ចរបស់គណៈកម្មការទ្រទ្រង់សាលា បង្ហាញថានាយក/នាយិកាសាលា គណៈកម្មាការសាលា និងក្រុមប្រឹក្សាឃុំ មានការសហការគ្នា និងយល់ពីផែនការជាអទិភាពរបស់សាលាខ្លួនដែលត្រូវធ្វើបន្ត ព្រមទាំងប្តេជ្ញាចិត្តក្នុងការជួយអភិវឌ្ឍសាលាទៅតាមតួនាទីរបស់ខ្លួនផងដែរ។
គម្រោងនេះត្រូវបានគាំទ្រហិរញ្ញប្បទានដោយអង្គការវីវើល និងប្រតិបត្តិការដោយអង្គការ ខេប៕
#REACHIII #KAPEProjects
Link to other Website
អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ
អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក
- អង្គការភាពជាដៃគូអប់រំនៃអង្គការក្រៅរដ្ឋាភិបាល (NEP)
- គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC)
- អង្គការពុទ្ធិកុមារ (PKO)
ប្រព័ន្ធផ្សព្វផ្សាយ
- វិទ្យុ និងទូរទស្សន៍អាស៊ីសេរី (RFA)
- សារព័ត៌មានភ្នំពេញប៉ុស្តិ៍
- Khmer Daily News
- ទូរទស្សន៍បាយ័ន (BTV)
- ទូរទស្សន៍ជាតិកម្ពុជា (TVK)
ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា
- ក្រសួងអប់រំ យុវជន និងកីឡា
- ក្រសួងសុខាភិបាល (MoH)
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MoEF)
- ក្រសួងមហាផ្ទៃ (MoI)
គេហទំព័រដទៃៗទៀត
117
មត្តេយ្យសិក្សា![](https://kapekh.org/images/preschool.png)
178
បឋមសិក្សា![](https://kapekh.org/images/school.png)
207
មធ្យមសិក្សា![](https://kapekh.org/images/school.png)
2
ឧត្តមសិក្សា![](https://kapekh.org/images/higher_education_institution.png)
163,072
សិស្សានុសិស្ស![](https://kapekh.org/images/student.png)
4,487
គ្រូបង្រៀន / នាយក![](https://kapekh.org/images/teacher.png)
5,362
ភាគីពាក់ព័ន្ធ![](https://kapekh.org/images/stackholder.png)