ព័ត៌មាន និងព្រឹត្តិការណ៍
វគ្គបំប៉នសមត្ថភាពគ្រូថ្នាក់ទី១ ដល់ទី៣ និងគ្រូបង្វឹកអំណានស្តីពីកុមារមេត្រី
Date : 2019-05-10



នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ គម្រោងសហសាលាកម្ពុជា (USC) បានរៀបចំវគ្គបំប៉នគ្រូថ្នាក់ទី១ ដល់ទី៣ និងគ្រូបង្វឹកអំណានស្តីពីកម្មវិធីសាលាកុមារមេត្រី ដែលមានគ្រូអញ្ជើញមកពីសាលាគោលដៅចំនួន៤ និងមន្ត្រីការិយាល័យអប់រំ យុវជន និងកីឡាស្រុកអូយ៉ាដាវ ក្នុងស្រុកអូយ៉ាដាវ ខេត្តរតនៈគិរី។ គម្រោងនេះមានគោលបំណងអភិវឌ្ឍគំរូកម្មវិធីសាលាកុមារមេត្រី ដែលមាន៦សមាសភាគ និងផ្តោតរួមទាំងគុណភាពអប់រំ ការអប់រំបញ្ចូលគ្នា និងមានការចូលរួមពីអ្នកពាក់ព័ន្ធសាលារៀន ដើម្បីធានាឱ្យមានកការផ្លាស់ប្តូរនូវការសិក្សាពីកម្រិតសាលាមត្តេយ្យសិក្សាឆ្លងទៅសាលាបឋមសិក្សា។ វគ្គបំប៉នពេញមួយថ្ងៃនេះផ្តល់នូវលទ្ធផលល្អច្រើន ដោយសារសិក្ខាកាមបានចូលរួមពិភាក្សាក្រុម និងលើកយកនូវគំនិតល្អៗសម្រាប់កែលម្អ និងពង្រឹងការបង្រៀន និងរៀននៅសាលារបស់ពួកគាត់។ មន្ត្រីគម្រោង USC បានរៀបចំសម្របសម្រួលដោយរលូន ធ្វើយ៉ាងផ្តល់នូវឱកាសពិភាក្សាវែកញែកដល់លោកគ្រូអ្នកគ្រូ លោកនាយក និងតំណាងមកពីការិយាល័យអប់រំ យុវជន និងកីឡាស្រុកយ៉ាងសកម្ម និងផុសផុល។ ដោយសារវគ្គបំប៉នផ្តល់នូវវិធីបង្រៀនបន្ថែមថ្មីៗប្រកបដោយការច្នៃប្រឌិត លោកគ្រូអ្នកគ្រូមានការផ្លាស់ប្តូរវិធីបង្រៀនបានល្អប្រសើរជាងមុន ហើយពួកគាត់លើកឡើងថានឹងយកវិធីសាស្រ្តល្អៗទាំងនេះទៅបង្រៀនបន្តដល់សិស្ស។ កម្មវិធីនេះត្រូវបានគាំទ្រថវិកាដោយមូលនិធិ ឃីនចាន់ ស្ទីហ្វធុង ប្រទេសអាឡឺម៉ង់ និងបានប្រតិបត្តិការដោយអង្គការ ខេប។
Link to other Website
អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ
អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក
- អង្គការភាពជាដៃគូអប់រំនៃអង្គការក្រៅរដ្ឋាភិបាល (NEP)
- គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC)
- អង្គការពុទ្ធិកុមារ (PKO)
ប្រព័ន្ធផ្សព្វផ្សាយ
- វិទ្យុ និងទូរទស្សន៍អាស៊ីសេរី (RFA)
- សារព័ត៌មានភ្នំពេញប៉ុស្តិ៍
- Khmer Daily News
- ទូរទស្សន៍បាយ័ន (BTV)
- ទូរទស្សន៍ជាតិកម្ពុជា (TVK)
ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា
- ក្រសួងអប់រំ យុវជន និងកីឡា
- ក្រសួងសុខាភិបាល (MoH)
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MoEF)
- ក្រសួងមហាផ្ទៃ (MoI)
គេហទំព័រដទៃៗទៀត
42
មត្តេយ្យសិក្សា
172
បឋមសិក្សា
110
មធ្យមសិក្សា
6
ឧត្តមសិក្សា
120,831
សិស្សានុសិស្ស
2,806
គ្រូបង្រៀន / នាយក
1,496
ភាគីពាក់ព័ន្ធ