ព័ត៌មាន និងព្រឹត្តិការណ៍

កម្មវិធីចែកសម្ភារៈសិក្សាដល់សិស្ស និងកុមារងាយរងគ្រោះ

Date : 2023-06-29
Facebook Twitter Google+ LinkedIn

គម្រោងពង្រឹងការអប់រំ និងលទ្ធភាពទទួលបានការងារសមរម្យតាមរយៈការចូលរួមពីសហគមន៍ (REACH/BMZ) បានរៀបចំកម្មវិធីផ្តល់សម្ភារៈសិក្សាដល់សិស្សអាហារូបករណ៍ និងកុមារងាយរងគ្រោះ​ នៅតាមសាលារៀនគោលដៅក្នុងខេត្តចំនួនបួនរួមមាន៖ ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់។ អ្នកចូលរួមក្នុងកម្មវិធីសរុបចំនួន១៤៧០នាក់ ៨៨៥ ជាស្រី  រួមមាន៖ សិស្សអាហារូបករណ៍ចំនួន ៤៤០នាក់​ (​២៣២ កុមារី)  កុមារងាយរងគ្រោះចំនួន២៤៣នាក់ (១១៨កុមារី ) ជានាយក នាយិកា មាតាបិតា  អាណាព្យាបាលសិស្ស លោកគ្រូអ្នកគ្រូ គណៈកម្មការគ្រប់គ្រងសាលារៀន និងអាជ្ញាធរឃុំភូមិ។ 

 

កម្មវិធីនេះ ធ្វើឡើងដើម្បីផ្តល់សម្ភារៈសិក្សាដល់សិស្សអាហារូបករណ៍ និងកុមារងាយរងគ្រោះ តាមរយៈចូលរួមចំណែកដោះស្រាយការលំបាករបស់សិស្សានុសិស្សដែលមិនមានសម្ភារៈប្រើប្រាស់គ្រប់គ្រាន់សម្រាប់ការសិក្សាទាំងនៅសាលា និងនៅផ្ទះ ព្រមទាំងជំរុញឱ្យកុមារចូលរួមគ្រប់សកម្មភាពរបស់សាលារៀន ហើយវាជាផ្នែកជួយកាត់បន្ថយអត្រាបោះបង់ការសិក្សា។

 

លោក ជា​ នាង នាយកសាលាបឋមសិក្សាព្រះឈរ មានប្រសាសន៍ថា “ក្នុងនាមជានាយកសាលាពិតជាមានសេចក្តីត្រេកអរ ដែលគម្រោងបានរៀបចំកម្មវិធីនេះឡើង ដើម្បីជួយគាំទ្រដល់សិស្សានុសិស្សដែលមានជីវភាពខ្វះខាតក្នុងការសិក្សា និងសូមឱ្យមាតាបិតាយកចិត្តទុកដាក់ និងជម្រុញលើការសិក្សាឱ្យបានមករៀនទៀតទាត់ ជាពិសេសត្រូវចេះជួយថែរក្សាសម្ភារៈដែលបានទទួល”។

 

កម្មវិធីចែកសម្ភារៈសិក្សានេះ បានផ្តល់ជូនដល់សិស្សានុសិស្សតាំងពីចុងខែឧសភា រហូតមកដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣។ សិស្សម្នាក់ទទួលបានសម្ភារៈសិក្សាដូចជា សៀវភៅ ដប់ប្រាំក្បាល ប៊ិក ប្រាំដើម ស្បែកជើង មួយគូ ឯកសណ្ឋានសិស្សពីរកំប្លេ និងកាតាបមួយ។ សម្រាប់សិស្សដែលរស់នៅពីឆ្ងាយសាលារៀន ហើយមានជីវភាពខ្វះខាត គម្រោងនឹងផ្តល់កង់មួយបន្ថែមទៀត។

 

កម្មវិធីផ្តល់អាហារូបករណ៍ និងសិស្សងាយរងគ្រោះ ពិតជាចូលរួមចំណែកដល់ការសិក្សារបស់កុមារ មានទាំងសម្លៀកបំពាក់សមរម្យ សម្ភារៈសិក្សាគ្រប់គ្រាន់ ដូចកុមារដទៃទៀត ដែលមានសិទ្ធិទទួលបានការអប់រំ និងចូលរួមគ្រប់សកម្មភាពដែលពួកគាត់ចង់ធ្វើ និងស្មើរភាពគ្នា ក្នុងកំរិតសាលារៀន ដែលមិនមានការរើសអើង និងឈានដល់ទប់ស្កាត់ ឬកាត់បន្ថយការបោះបង់ការសិក្សា។ 

 

គម្រោងពង្រឹងការអប់រំ និងលទ្ធភាពទទួលបានការងារសមរម្យតាមរយៈការចូលរួមពីសហគមន៍ (REACH/BMZ) ប្រតិបត្តិដោយអង្គការ ខេប ទទួលហិរញ្ញប្បទានពីអង្គការវីវើល (WeWorld) និងអង្គការឆ្វាលហ្វានអាឡឺម៉ង់៕

Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

6

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ