ព័ត៌មាន និងព្រឹត្តិការណ៍

អង្គវិបស្សនាបុគ្គលិកប្រចាំឆ្នាំ២០២៤

Date : 2024-03-25
Facebook Twitter Google+ LinkedIn

កាលពីថ្ងៃទី១៩-២៣ ខែមីនា ឆ្នាំ២០២៤ អង្គការ ខេប បានរៀបចំអង្គវិបស្សនាបុគ្គលិកប្រចាំឆ្នាំ២០២៤នៅក្នុងខេត្តព្រះសីហនុ ក្នុងគោលបំណង៖ (១)​ បង្កើតបរិយាកាសរីករាយ និងភាពស្និទ្ធស្នាលរវាងបុគ្គលិកក្នុងគ្រួសារខេប ក្រោយពេលបំពេញភារកិច្ចរយៈ ពេលពេញមួយឆ្នាំកន្លងមក។ (២) ធ្វើបច្ចុប្បន្នភាពកម្មវិធី និងគោលនយោបាយចាំបាច់មួយចំនួនរបស់ស្ថាប័នអង្គការ ខេប។ (៣) ការធ្វើបទបង្ហាញស្តីពីផែនការទៅមុខរបស់ស្ថាប័ន និងការឆ្លុះបញ្ចាំងពីការអនុវត្តគម្រោងក្នុងឆ្នាំ២០២៣។ (៤) បទបង្ហាញពីការធ្វើបច្ចុប្បន្នភាពគោលនយោបាយសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម ការទប់ស្កាត់ការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទ។ និង (៥) បទបង្ហាញស្តីពីរបាយការណ៍ហិរញ្ញវត្ថុ ​និងការគ្រប់គ្រងរបស់គណៈកម្មការមូលនិធិសុខភាពបុគ្គលិក។ បុគ្គលិកអង្គការ ខេប ចំនួន១១៥នាក់បានចូលរួមអង្គវិបស្សនានេះដោយបានធ្វើការឆ្លុះបញ្ចាំងអំពីលទ្ធផលប្រតិបត្តិគម្រោងនៅក្នុងឆ្នាំ២០២៣ និងបានសិក្សាអំពីបទពិសោធន៍របស់គម្រោងនីមួយៗសម្រាប់ធ្វើផែនការអនុវត្តនៅក្នុងឆ្នាំ២០២៤។ ជាពិសេស ការកំណត់យុទ្ធសាស្ត្រដ៏រឹងមាំរបស់អង្គការ ខេប ក្នុងការអភិវឌ្ឍជំនាញជាច្រើនផ្នែកដែលអាចមានសារៈប្រយោជន៍សម្រាប់ប្រើប្រាស់នៅក្នុងគម្រោងនាពេលអនាគត។ ក្នុងនោះរួមមាន៖ ភាពជាដៃគូរដ្ឋនិងឯកជន សមាហរណកម្មវិធី ការបង្កើត និងអភិវឌ្ឍគោលនយោបាយ បណ្ណាល័យសតវត្សរ៍ទី២១ សាលារៀនធម្មនុញ្ញ/សាលារៀនជំនាន់ថ្មី កម្មវិធី ICT សម្រាប់ការអប់រំ ផ្នត់គំនិតយេនឌ័រ កម្មវិធីអាហារូបករណ៍ ការអប់រំស្ទែម (STEM) កម្មវិធីអប់រំបំណិនជីវិត និងប្រឹក្សាអាជីព កម្មវិធីសិក្សាបំប៉នបន្ថែម ការគាំពារកុមារ និងប្រព័ន្ធរំលឹកទុកជាមុន កម្មវិធីអំណានថ្នាក់ដំបូង និងតេស្តអ៊ីហ្គ្រា(EGRA) និងឯកទេសប្រឹក្សាគរុកោសល្យ។

 

អង្គវិបស្សនាបានធ្វើការឆ្លុះបញ្ចាំងអំពីលទ្ធផល ការអនុវត្ត បញ្ហាប្រឈម និងផែនការសកម្មភាពគម្រោងចំនួន២១នៅក្នុងឆ្នាំ២០២៣ រួមមាន៖ (១).គម្រោង សាលារៀនជំនាន់ថ្មី (NGS-LSS) (២).គម្រោង សាលារៀនជំនាន់ថ្មី (NGS-PS) (៣).មជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី (NGPRC) (៤).គម្រោង កុមារកម្ពុជារីករាយ (HCC) (៥).គម្រោង លើកកម្ពស់លទ្ធភាពជំនាញការងារ និងការធ្វើចំណាកស្រុកប្រកបដោយប្រសិទ្ធភាពដល់យុវជនកម្ពុជា(BMZ/REACH) (៦).កម្មវិធីអប់រំបរិយាបន្ន (IEP) (៧).គម្រោង អប់រំបំណិនជិវិតសម្រាប់កុមារី (LSLAG) (៨).កម្មវិធីអាហារូបករណ៍របស់កម្មវិធីអភិវឌ្ឍន៍ជំនាញការងារឌីជីថល (DWD) (៩).គម្រោង សៀវភៅសម្រាប់កម្ពុជា (BfC) (១០).គម្រោង ងាយស្រួលរៀន (E2L)-ខេត្តព្រៃវែង (១១).គម្រោង ងាយស្រួលរៀន (E2L)-ខេត្តក្រចេះ (១២).គម្រោង សហគមន៍នេសាទបង្កើតការងារជាសេដ្ឋកិច្ចវិលជុំនៅបឹងទន្លេសាបភាគខាងលិច តំបន់១ (FOSTER) (១៣).គម្រោង សម្ព័ន្ធភាពដើម្បីការអភិវឌ្ឍប្រកបដោយចេរភាព និងការគាំទ្រសំឡេងដើម្បីសមធម៌សង្គម (CO-SAVED) (១៤).គម្រោង អភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិទី២ (USE-SDP2) (១៥).គម្រោង ពង្រឹងគុណភាពអប់រំសម្រាប់កុមារក្រៅសាលានៅភូមិភាគឦសានក្នុងប្រទេសកម្ពុជា (EQUAL) (១៦).កម្មវិធីអភិវឌ្ឍវិជ្ជាជីវៈភាពជាអ្នកដឹកនាំរបស់ក្រសួងអប់រំយុវជន និងកីឡា ដើម្បីពង្រឹងភាពជាអ្នកដឹកនាំ និងសមភាពយេនឌ័រ (MoEYS-LPD) (១៧).គម្រោង អប់រំបំណិនជីវិតមូលដ្ឋាន (LLSE) (១៨).កម្មវិធីអក្ខរកម្មឌីជីថលអាស៊ាន (ADLP) (១៩).កម្មវិធីអក្ខរកម្មឌីជីថលខ្មែរ (KDLP) (២០).កម្មវិធីវាយតម្លៃការសិក្សាថ្នាក់ដំបូង (EGLA) (២១).កម្មវិធីអក្ខរកម្មហិរញ្ញវត្ថុ (FLP) និងមានគម្រោងខ្លះបានបិទបញ្ចប់នៅដំណាច់ឆ្នាំ២០២៣ និងគម្រោងខ្លះទៀតបានពង្រីកបន្ថែមនៅក្នុងឆ្នាំ២០២៤នេះ។

 

អង្គវិបស្សនានេះបានប្រព្រឹត្តទៅដោយរលូន មានភាពស្និទស្នាល សហប្រតិបត្តិការ និងមានការកំណត់ទិសដៅសកម្មភាពគម្រោងដើម្បីអនុវត្តនៅឆ្នាំបន្តបន្ទាប់ទៀត។

Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

6

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ