ឱកាសការងារជាមួយអង្គការ ខេប

សេចក្ដីជូនដំណឹងស្ដីពី ការអញ្ជើញចូលរួមដេញថ្លៃការជួសជុលអគារសិក្សា

Facebook Twitter Google+ LinkedIn

ការអញ្ជើញចូលរួមដេញថ្លៃការជួសជុលអគារសិក្សា, សាលប្រជុំ, បំពាក់កៅអីសាលប្រជុំ និងគ្រឿងសង្ហារឹម នៅតាមសាលារៀនគោលដៅនានាសម្រាប់គម្រោង សាលារៀនជំនាន់ថ្មី នៃអង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា   ក្រោមជំនួយថវិកាដោយក្រសួងអប់រំ យុវជន និងកីឡា

 

             អង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (អង្គការ ខេប) សូមជម្រាបជូនដំណឹងដល់ក្រុមហ៊ុន, អ្នកម៉ៅការសាងសង់​និងអាជីវករ ក្នុងស្រុកទាំងអស់ដែលបានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យបានជ្រាបថា៖ គម្រោង សាលារៀនជំនាន់ថ្មី នៃអង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា នឹងដាក់ឱ្យចូលរួមដេញថ្លៃជាសាធារណៈ ដើម្បីជ្រើសរើសក្រុមហ៊ុន, អ្នកម៉ៅការ និងអាជីវករ ដើម្បីជួសជុល (​អាគារសិក្សា, សាលប្រជុំ, បំពាក់កៅអីសាលប្រជុំ និងគ្រឿងសង្ហារឹម តុ ទូរ ក្ដារហ្វមេការ) នៅតាមសាលារៀនគោលដៅនានា មានដូចជា៖ (ជួលជុលសាលប្រជុំ និងបំពាក់កៅអីសាលប្រជុំ នៅសាលាបឋមសិក្សា ព្រះរាជអគ្គមហេសី ក្នុងស្រុក ឧត្តុង ខេត្ត កំពង់ស្ពឺ), (ជួលជុលអាគារសិក្សា, សាលប្រជុំ, បំពាក់កៅអីសាលប្រជុំ និងគ្រឿងសង្ហារឹម តុ ទូរ ក្ដារហ្វមេការ  នៅវិទ្យាល័យ គោកព្រីង ក្នុងស្រុក ស្វាយជ្រុំ ខេត្ត ស្វាយរៀង) សម្រាប់ឆ្នាំសិក្សា២០២៣។

ក្រុមហ៊ុន, អ្នកម៉ៅការសាងសង់ និងអាជីវករ ទាំងអស់ដែលមានប្រភពតែមួយអាចដាក់សំណើដេញថ្លៃបានតែមួយគត់​ ក្នុងករណីពិនិត្យឃើញថា ក្រុមហ៊ុន ឬអ្នកម៉ៅការសាងសង់ ឬអាជីវករ ដែលបានចូលរួមធ្វើការដេញថ្លៃ ជាក្រុមហ៊ុនមានសម្ព័ន្ធភាពជាមួយ ឬប្រភពតែមួយ នឹងត្រូវបដិសេធដោយស្វ័យប្រវត្តិ។​

          ក្រុមហ៊ុន, អ្នកម៉ៅការសាងសង់ និងអាជីវករ ដែលមានចំណាប់អារម្មណ៍ សូមធ្វើការទាក់ទងមកអង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា ដើម្បី​សាកសួរព័ត៌មានអំពីការចូលរួមដេញថ្លៃ និងការរៀបចំឯកសារភ្ជាប់ក្នុងការបញ្ជាក់លក្ខណៈសម្បត្តិរបស់អ្នកចូលរួមដេញថ្លៃ  ចាប់ពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣  ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣  ម៉ោង​៥:០០នាទីល្ងាច ជាកំហិត តាមរយៈសារអេឡិចត្រូនិច (អ៊ីមែលជូនភ្ជាប់) ព្រមទាំងចម្លងជូន (CC) មកអ្នកពាក់ព័ន្ធទាំងអស់។

​          អង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា និងធ្វើការប្រជុំតម្រង់ទិសអំពីនិតិវិធីនៃការបំពេញសម្រង់តម្លៃសម្រាប់ចូលរួមដេញថ្លៃតាមរយៈអនឡាញ (Zoom  Meet) នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៥ ខែឧសភា  ឆ្នាំ២០២៣ វេលាម៉ោង ០៩:០០នាទី ព្រឹក។

 

បញ្ជាក់

 

ព័ត៌មានផ្សេងៗសូមទំនាក់ទំនង៖

ការិយាល័យកណ្តាលអង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (អង្គការ ខេប )

អាស័យដ្ឋាន ៖       ក្នុងបរិវេណសាលាគរុកោសល្យ និងវិក្រឹតការ ខេត្ត កំពង់ចាម

ឈ្មោះ          ៖       ឈួន សារ៉ាន  ជាប្រធានរដ្ឋបាល និងធនធានមនុស្ស

ទូរស័ព្ទ         ៖       ០១២ ៧៥២ ៥៥៣, ០៩៦ ៤៦៤ ៧៧៧៧, ០៩៧ ៦៩៨ ៨៤៨៤

អ៊ីមែល         ៖       saran@kapekh.org

ចម្លងជូន      ៖      vanna@kapekh.orghuon@kapekh.org, sambath@kapekh.org, run@kapekh.org  sinak.pha@kapekh.org, soria@kapekh.org,​​ ladet@kapekh.org

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

6

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ