សមិទ្ធិផលជោគជ័យ និងគំនិតផ្តួចផ្តើមថ្មី
ករណីសិក្សាអំពីឪពុកម្តាយ៖ ឪពុកម្តាយបានធ្វើឱ្យកូនស្រីផ្លាស់ប្តូរជាវិជ្ជមានបន្ទាប់ពីគម្រោងជួយ
Date : 2022-10-03

កុមារី សេង វួចស៊ីម អាយុ៥ឆ្នាំ រស់នៅជាមួយម្តាយឈ្មោះ ឡេង សេងថៃ អាយុ៣៣ឆ្នាំ។ នៅក្នុងគ្រួសាររបស់នាងមានសមាជិកសរុបចំនួន៦នាក់ រួមមាន៖ ជីដូនជីតា ឪពុកម្តាយ បងប្រុស និងនាង។ ផ្ទះរបស់នាងស្ថិតនៅភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ នៅពេលបច្ចុប្បន្ននេះ នាងបានក្លាយទៅជាសិស្សសកម្ម ក្លាហាន និងចូលចិត្តរៀនសូត្រនៅសាលាមត្តេយ្យសហគមន៍ហានជ័យ ទទួលជំនួយបច្ចេកទេសពីគម្រោងកុមការកម្ពុជារីករាយ (HCC) ក្រោយការឧបត្ថម្ភគាំទ្រហិរញ្ញប្បទានពីមូលនិធិ គីនឆាន់ ស្ទីហ្វទុង ប្រទេសអាឡឺម៉ង់ និងប្រតិបត្តិដោយអង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (ខេប) សហការជាមួយសមាគមគ្រួសារយើង។ ស្ថានភាពរស់នៅក្នុងគ្រួសារមានជីវភាពកម្រិតធម្មតា សេង ស៊ីម មិនសូវសកម្ម ក្លាហាន និងចេះនិយាយស្តីទេ បើទោះបីជាម្តាយរបស់នាងព្យាយាមលើកទឹកចិត្ត និងប្រើប្រាស់វិធីផ្សេងៗ ចិញ្ចឹមបីបាច់ថែរក្សាឱ្យធំធាត់ក៏ដោយ។ នាងមិននិយាយ មិនចង់ឆ្លើយ និងនិយាយជាមួយបងប្អូន និងឪពុកម្ដាយរបស់នាងនៅផ្ទះទេ។ ម្តាយរបស់នាងតែងតែណែនាំនាងឱ្យទៅសាលារៀន ប៉ុន្តែនាងព្យាយាមបដិសេធ ព្រោះតែនាងនៅក្មេង និងខ្មាស់អៀនច្រើន ជាពិសេសនៅពេលជួបមនុស្សម្នាច្រើននៅសាលារៀន។ អ្នកស្រី ឡេង សេង មិនដឹងថានិយាយយ៉ាងម៉េចជំរុញកូនស្រីឱ្យទៅសាលារៀន។ កូនស្រីរបស់គាត់ចូលចិត្តលេងតែម្នាក់ឯង ជាពិសេសនៅពេលនាងនៅសាលារៀន។ វាពិបាកខ្លាំងណាស់សម្រាប់កូនស្រីរបស់គាត់ក្នុងការចាប់ផ្តើមចូលរៀននៅថ្នាក់ដំបូង។ នាងតែងតែរក្សាភាពស្ងៀមស្ងាត់ និងមិនចង់និយាយស្តីជាមួយអ្នកណាឡើយ។ ពេលខ្លះនាងខ្លាចអ្នកដទៃមើលមុខនាង។ កុមារី វួច ស៊ីម តែងតែចាំម្តាយមកយកទៅផ្ទះវិញអំឡុងម៉ោងសិក្សា។
អ្វីដែលនឹកស្មានមិនដល់នោះ គឺកុមារី វួច ស៊ីម បានផ្លាស់ប្តូរយ៉ាងច្រើន ចាប់តាំងពីគម្រោងកុមារកម្ពុជារីករាយបានចូលមកដល់សាលារៀនរបស់នាង។ ទាំងអាកប្បកិរិយា និងចរិតលក្ខណៈរបស់នាងមានភាពប្រសើរឡើង រួមទាំងភាពក្លាហានក្នុងការនិយាយស្តីកាន់តែច្រើន ការចេះគោរពចំពោះមនុស្សចាស់ទុំ និងអនុវត្តតាមកាលវិភាគដែលអ្នកគ្រូផ្តល់ឱ្យ។ នាងគឺពិតជាមានភាពខុសប្លែកពីអតីតកាលខ្លាំងណាស់ បច្ចុប្បន្ននេះនាងយល់ដឹងអំពីពេលវេលាទៅសាលារៀន។ រាល់ពេលព្រឹក នាងក្រោកពីព្រលឹម ងូតទឹក ហើយរៀបចំសម្លៀកបំពាក់ និងសម្ភារៈសិក្សាទៅសាលារៀន។ បច្ចុប្បន្ននេះ នាងមានភាពសប្បាយចិត្តណាស់ក្នុងការសិក្សាពេលមកដល់សាលារៀន ដោយសារតែអ្នកគ្រូរបស់នាងយកចិត្តទុកដាក់ពន្យល់ណែនាំ ផ្តល់ដំបូន្មាន វិន័យ និងទម្លាប់ល្អៗក្នុងថ្នាក់រៀន ជាពិសេសអ្នកគ្រូបានបង្កើតទម្លាប់សម្រាប់សិស្សដទៃៗទៀត និងនាងក្នុងការរៀនអាន សរសេរ និងធ្វើកិច្ចការផ្ទះ។ គ្រូបង្រៀនទាំងអស់នៅក្នុងសាលានេះមានទំនាក់ទំនងល្អជាមួយកុមារ ហើយតែងតែលើកទឹកចិត្ត ពន្យល់ណែនាំអប់រំ និងការបំផុសគំនិតដល់កុមារទាំងអស់ឱ្យខិតខំរៀនសូត្រ។ គម្រោង HCC នេះបានផ្តល់នូវវគ្គកសាងសមត្ថភាព និងការពិនិត្យតាមដាន បន្ទាប់ពីលោកគ្រូអ្នគ្រូទាំងអស់បានចូលរួមវគ្គបណ្តុះបណ្តាលរួចមក ដើម្បីយ៉ាងណាឱ្យការបង្រៀនរបស់ពួកគាត់កាន់តែមានភាពប្រសើរឡើង។ គ្រូទាំងនោះទទួលបានវិធីសាស្រ្តថ្មីៗក្នុងការបង្រៀនសិស្ស និងអាចដឹកនាំកុមារទាំងអស់ឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន។
អ្នកស្រី ឡេង សេង បាននិយាយដោយទឹកមុខសប្បាយរីករាយ និងមានទំនុកចិត្តថា “នាងខ្ញុំសូមថ្លែងអំណរគុណដល់មូលនិធិ គីនឆាន់ ស្ទីហ្វទុង អាឡឺម៉ង់ និងអង្គការ ខេប ដែលបានបរិច្ចាគ និងផ្តល់អាហារពេលព្រឹក និងទឹកដោះគោដល់កូនស្រីរបស់ខ្ញុំ និងក្មេងៗផ្សេងទៀតបានញ៉ាំជារៀងរាល់ព្រឹកពេលមកសាលារៀន។ ប្រសិនបើមិនមានការគាំទ្រអាហារពេលព្រឹកដូច្នេះទេ នោះឪពុកម្តាយទាំងអស់នឹងត្រូវចំណាយប្រាក់យ៉ាងច្រើនលើអាហារពេលព្រឹកសម្រាប់កូនៗមកសលារៀន។ ឪពុកម្តាយដទៃទៀត និងនាងខ្ញុំសូមថ្លែងអំណរគុណម្តងទៀតចំពោះគម្រោងកុមារកម្ពុជារីករាយ ដែលបានផ្តល់អាហារពេលព្រឹក និងទឹកដោះគោដែលទ្រទ្រង់សុខភាពកុមារទាំងអស់ឱ្យមានថាមពល និងស្វាហាប់ក្នុងការសិក្សា”។
42
មត្តេយ្យសិក្សា
172
បឋមសិក្សា
110
មធ្យមសិក្សា
6
ឧត្តមសិក្សា
120,831
សិស្សានុសិស្ស
2,806
គ្រូបង្រៀន / នាយក
1,496
ភាគីពាក់ព័ន្ធ