ថ្នាក់ដឹកនាំអង្គការ ខេប

លោក ហ៊ាង កុយ

ប្រធាន

កម្រិតវប្បធម៌ៈ បរិញ្ញាបត្រនៅមហាវិទ្យាល័យបេតអ៊ែល ទីក្រុង ភីឡាដេលភា សហរដ្ឋអាមេរីក ក្នុង២០២១ ផ្នែកទេវសាស្ត្រ
លេខទូរសព្ទដៃៈ ០១១​ ៤២៣ ០០៧
អ៊ីមែលៈ heangkoy@gmail,com
បណ្តាញសង្គមៈ FB: https://www.facebook.com/koy.heang
តេឡេក្រាមៈ 011423007
   

 

លោក ហ៊ាង កុយ មានទីលំនៅកំណើតក្នុងភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ លោកបានបម្រើការងារក្នុងជួរកងទ័ពជាក្រុមឃោសស្នា​ប្រដាប់អាវុធ ( ក្រុមប្រត្តិបត្តការខេត្ដកំពង់ចាម) ចាប់ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨៣ និងជានាយរងការិយាល័យបណ្ដុះបណ្ដាល និងវិក្រឹតការនៃស្នងការដ្ឋាន នគរបាលខេត្ដកំពង់ចាមចាប់ពីឆ្នាំ១៩៨៣ ដល់ឆ្នាំ២០១៥ ហើយលោកបានចូលនិវត្ដន៍នៅក្នុងឆ្នាំ២០១៥។ លោក ហ៊ាង កុយ ជាស្ថាបនិករបស់អង្គការ ស្ពាន ចាប់ពីឆ្នាំ១៩៩២ និងមានមុខងារជាប្រធានអង្គការ  ស្ពាន និងជាអនុប្រធានគណៈកម្មាធិការនាយកគ្រឹស្ទបរិស័ទដំណឹងល្អខ្មៃរក្នុងប្រទេសកម្ពុជា មានងារជាគ្រូគង្វាលក្រុមជំនុំគ្រីស្ទបរិស័ទ។

 

 

ក្នុងនាមជាពលរដ្ឋរបស់ប្រទេសកម្ពុជា លោក ហ៊ាង កុយ ចង់ឃើញប្រទេសជាតិ និងប្រជាជនកម្ពុជាមានភាពរីកចំរើន  មានចំណេះដឹងខ្ពស់ មានការរស់នៅប្រកបដោយសីលធម៌ និងមានសេចក្ដីថ្លៃថ្នូរ តាមរយៈការសិក្សាអប់រំដែលមានគុណភាព។ លោកមានឆន្ទៈចង់ចូលរួមចំណែកបំរើលើវិស័យសិក្សាអប់រំ តាមលទ្ធភាពដែលអាចធ្វើបាន ដើម្បីជាតិ និងប្រជាជនកម្ពុជា។

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

2

ឧត្តមសិក្សា

163,072

សិស្សានុសិស្ស

3,488

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ