ព័ត៌មាន និងព្រឹត្តិការណ៍

កម្មវិធី CTSP បានរៀបចំសិក្ខាសាលាស្តីពី "ជណ្តើរវេទមនឆ្ពោះទៅ កាន់កាន់ជោគជ័យ"

Date : 2013-08-13
Facebook Twitter Google+ LinkedIn Addthis


កម្មវិធីអាហារូបករណ៍នៅសាកលវិទ្យាល័យ(CTSP)បានរៀបចំសិក្ខាសាលា ស្តីពី "ជណ្តើរវេទមនឆ្ពោះទៅកាន់ជោគជ័យ" នៅថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០១៣ នៅខេត្តកំពង់ចាម ដែលនិស្សិតអាហារូបករណ៍ចំនួន ៨០នាក់បាន ចូលរួម។


លោក ឌីន សោមេធាឫទ្ធិ ជាសហនាយកគ្រប់គ្រងក្រុមហ៊ុន Frangipani Villa Hotel Group និង Plumeria Spa ត្រូវបានអញ្ជើញឲ្យចូលរួមធ្វើជា វាគ្មិនផ្តល់សេចក្តីបង្ហាញ។ លោកបានចែករំលែកបទពិសោធន៍ជាច្រើនទាក់ ទងនឹងរបៀបបង្កើតអាជីវកម្មពីចំណុចសូនឡើងទៅ។ កំឡុងពេលសិក្ខា សាលានេះផងដែរ លោកបានផ្តល់ជាគន្លឹះជោគជ័យចំនួន​ ២០ចំណុច ដើម្បី ធ្វើការអភិវឌ្ឍជំនាញ និងចំណេះដឹងរបស់ពួកគេ ជាពិសេស វិធីគ្រប់គ្រង់ខ្លួន ឯង និងការកំណត់ភាពខុសគ្នារវាង "ភាពឈ្លាសវៃ" និង "ភាពស្មោះត្រង់"។ ម្យ៉ាងវិញទៀត លោកលើកឡើងអំពីឱកាសការងារជាច្រើននៅក្រុមហ៊ុនរបស់ លោក ហើយនិស្សិតអាហារូបករណ៍អាចដាក់ពាក្យធ្វើការងារ និងការងារ ស្ម័គ្រចិត្តបាន បន្ទាប់ពីពួកគេបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ។


និស្សិតអាហារូបករណ៍ CTSP បានបង្ហាញអំពីអារម្មណ៍សប្បាយរីករាយ ដែល បានចូលរួមនៅក្នុងសិក្ខាសាលានេះ ព្រោះពួកគេរៀនបានច្រើនអំពីរបៀប ចាប់ផ្តើមធ្វើអាជីវកម្មខ្នាតតូចនៅគ្រាដំបូង និងអំពីឱកាសទទួលបានអាហារូប ករណ៍ទៅសិក្សានៅបរទេស។ ជាចុងក្រោយ និស្សិតអាហារូបករណ៍ទាំងអស់ បានបង្ហាញអំពីការប្តេជ្ញាចិត្ត ដើម្បីអភិវឌ្ឍជំនាញ និងពង្រឹងកំណត់នូវគោល បំណងរបស់ខ្លួនឲ្យបានច្បាស់លាស់។ បន្ទាប់ពីសិក្ខាសាលានេះ ពួកគេក៏ បានដឹងពីទីកន្លែងសម្រាប់ដាក់ពាក្យធ្វើការហាត់ការការងារផងដែរ។


កម្មវិធី CTSP ត្រូវបានគាំទ្រថវិកាដោយមូលនិធិ Shirin Pandju Merali និង ជំនួយពីឯកជនតូចៗជាច្រើនទៀត តាមរយៈអង្គការមូលនិធិអាស៊ី និងត្រូវ បានប្រតិបត្តិការដោយអង្គការសកម្មភាពសំរាប់បឋមសិក្សានៅកម្ពុជា(ខេប)៕

Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

6

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ