ព័ត៌មាន និងព្រឹត្តិការណ៍
ពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារវាងអង្គការ ខេប និងអង្គការ HWPL នៃប្រទេសកូរ៉េខាងត្បូង
Date : 2024-01-30នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ អង្គការ ខេប បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា (អនុស្សារណៈគម្រោងអប់រំសន្តិភាព) ជាមួយអង្គការ HWPL នៃប្រទេសកូរ៉េខាងត្បូង ក្រោមអធិបតីភាព ឯកឧត្តម វង ភិរុណ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នៅវិទ្យាល័យព្រែកលៀប-សាលប្រជុំសាលាជំនាន់ថ្មី ដើម្បីបង្កើតឱកាសបង្ហាញពីលក្ខណៈសំខាន់ៗ អត្ថប្រយោជន៍ និងផែនការអនុវត្តគម្រោងក្នុងការបណ្តុះបណ្តាលអប់រំបីបាច់ថែរក្សាកុមារឱ្យក្លាយទៅជាពលរដ្ឋដែលមានសន្តិភាព មានសមត្ថភាពបន្តសន្តិភាព ដែលសម្រេចបានដោយការចាត់តាំងគ្រូបង្រៀននៅមូលដ្ឋានដើម្បីធ្វើសមាហរណកម្មការអប់រំសន្តិភាពរបស់អង្គការ HWPL នៅក្នុងថ្នាក់រៀនពួកគេ។ នេះក៏ដើម្បីលើកកម្ពស់គំនិតផ្តួចផ្តើមសន្តិភាព ការស្វែងមូលនិធិ និងលើកទឹកចិត្តឱ្យមានការចូលរួមយ៉ាងសកម្មពីសហគមន៍មូលដ្ឋានតាមរយៈសកម្មភាពរៃអង្គាសសប្បុរសធម៌។
ពិធីនេះមានអ្នកចូលរួមប្រមាណជា១៤៨នាក់ មកពីវិទ្យាល័យព្រែកអញ្ចាញ-សាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ-សាលារៀនជំនាន់ថ្មី និងវិទ្យាល័យព្រែកលៀប-សាលារៀនជំនាន់ថ្មី បានចូលរួមក្នុងពិធីនេះដើម្បីរៀន និងស្វែងយល់អំពីប្រធានបទសំខាន់ៗនៃការអប់រំសន្តិភាព ដែលធ្វើបទបង្ហាញដោយអង្គការ HWPL។
ឯកឧត្តម វង ភិរុណ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា "ខ្ញុំសូមប្រកាសគាំទ្រកិច្ចសហការរវាងអង្គការ ខេប និងអង្គការ HWPL Peace Education of South Korea និងកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់អង្គការទាំងពីរតាមរយៈការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា និងបង្ហាញអំពីរបៀបដែលការអប់រំអាចដើរតួនាទីយ៉ាងសំខាន់នៅក្នុងការឈានទៅរកសន្តិភាព។ សន្តិភាពគឺមានតម្លៃណាស់។ យើងអង្គុយបាននៅទីនេះក៏អាស្រ័យលើសន្តិភាពដែរ"។
លោកស្រី Jaymie Lee នាយកសាខាទាំង១២នៃអង្គការ HWPL នៅលើពិភពលោកបានមានប្រសាសន៍ថា "អង្គការ HWPL នឹងនៅតែធ្វើការងារទាក់ទងនឹងសន្តិភាពដើម្បីធានាបាននូវការអប់រំសន្តិភាពប្រកបដោយនិរន្តភាព ហើយយើងសង្ឃឹមថា HWPL នឹងជួបនៅពេលដែលជោគជ័យកម្មវិធីផ្សេងៗនៅប្រទេសកម្ពុជា"។
យុវជនមកពីសាលារៀនជំនាន់ថ្មីទាំងបីមានចិត្តសប្បាយរីករាយ ហើយបានរៀនអំពីរបៀបរស់នៅជាមួយគ្នាដោយសន្តិភាព។ សន្តិភាពនាំមកនូវអ្វីល្អៗគ្រប់យ៉ាងសម្រាប់មនុស្សយើងទាំងអស់គ្នា។ សារលើកទឹកចិត្តសំខាន់មួយនៃចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាជាមួយអង្គការ HWPL នៃប្រទេសកូរ៉េខាងត្បូង គឺ៖ “យើងជាមនុស្សរួមសាច់ឈាមតែមួយ!”។ ទោះបីយើងកើតនៅក្នុងជាតិសាសន៍ និងប្រពៃណីខុសគ្នាក៏ដោយ ក៏យើងនៅតែជាមនុស្សដែលមានស្មារតី ការរំភើប ការឈឺចាប់ និងគំនិតយោបល់ដូចគ្នា។
លោក សៅ វណ្ណា នាយកប្រតិបត្តិអង្គការ ខេប បានមានប្រសាសន៍ថា "អង្គការ ខេប នឹងខិតខំយកអស់កម្លាំងកាយចិត្តដើម្បីពង្រីកលទ្ធភាពការប្រតិបត្តិកម្មវិធីខាងលើនេះនៅតាមសាលាគោលដៅក៍ដូចជានៅក្នុងប្រព័ន្ឋអប់រំប្រកបដោយគុណភាពនៅកម្ពុជា និងរួមចំណែកដល់ការអភិវឌ្ឍន៍យុវជនបន្តវេនប្រទេសជាតិ និងសូមប្រកាសជាឪឡារិកនៃការចាប់ផ្តើមកិច្ចសហប្រតិបត្តិការអប់រំសន្តិភាពនៅកម្ពុជា តាមរយៈការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាសម្រាប់ការអប់រំ និងសន្តិភាព។ លើសពីនេះ តាមរយៈកម្មវិធីអប់រំសន្តិភាព HWPLនាពេលនេះ យើងសង្ឃឹមថាអ្នកចូលរួមនឹងទទួលបានជាបទពិសោធន៍ពីរបៀបដែលការអប់រំសន្តិភាពអាចត្រូវបានអនុវត្តនៅក្នុងសាលា/ថ្នាក់រៀនពិតប្រាកដ និងមានអារម្មណ៍ថាវាពោពេញដោយថាមពលនៃការអប់រំសម្រាប់អនាគតរបស់យុវជនកម្ពុជា"។
Link to other Website
អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ
អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក
- អង្គការភាពជាដៃគូអប់រំនៃអង្គការក្រៅរដ្ឋាភិបាល (NEP)
- គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC)
- អង្គការពុទ្ធិកុមារ (PKO)
ប្រព័ន្ធផ្សព្វផ្សាយ
- វិទ្យុ និងទូរទស្សន៍អាស៊ីសេរី (RFA)
- សារព័ត៌មានភ្នំពេញប៉ុស្តិ៍
- Khmer Daily News
- ទូរទស្សន៍បាយ័ន (BTV)
- ទូរទស្សន៍ជាតិកម្ពុជា (TVK)
ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា
- ក្រសួងអប់រំ យុវជន និងកីឡា
- ក្រសួងសុខាភិបាល (MoH)
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MoEF)
- ក្រសួងមហាផ្ទៃ (MoI)
គេហទំព័រដទៃៗទៀត
42
មត្តេយ្យសិក្សា172
បឋមសិក្សា110
មធ្យមសិក្សា6
ឧត្តមសិក្សា120,831
សិស្សានុសិស្ស2,806
គ្រូបង្រៀន / នាយក1,496
ភាគីពាក់ព័ន្ធ