ព័ត៌មាន និងព្រឹត្តិការណ៍
ពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំដល់មន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីលើកកម្ពស់ភាពជាអ្នកដឹកនាំ និងសមភាពយេនឌ័រ
Date : 2023-03-06



នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ អង្គការ ខេប បានចូលរួមក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំដល់មន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីលើកកម្ពស់ភាពជាអ្នកដឹកនាំ និងសមភាពយេនឌ័រ ដែលគាំទ្រហិរញ្ញប្បទានដោយអង្គការយូនីសេហ្វ តាមរយៈ CPDF III ដឹកនាំដោយអង្គការមូលនិធិអាស៊ី។ កម្មវិធីនេះមានគោលបំណងផ្តល់វគ្គបណ្តុះបណ្តាលស្តីពី ភាពជាអ្នកដឹកនាំ និងសមភាពយេនឌ័រ ដោយចាប់ផ្តើមនូវវគ្គមូលដ្ឋានសម្រាប់បុគ្គលិកក្រសួងអប់រំ យុវជន និងកីឡាទាំងអស់ ដែលនឹងបញ្ចប់នៅក្នុងដំណាក់កាលទីពីរ ដោយមានវគ្គបណ្តុះបណ្តាលបន្ថែមលើប្រធានបទជាក់លាក់ ដូចជា ការប្រឹក្សាគរុកោសល្យ ការអភិវឌ្ឍលើការសម្រេចចិត្ត និងជំនាញនិយាយជាសាធារណៈ។ .កម្មវិធីនេះនឹងចាប់ពីខែមីនា ឆ្នាំ២០២៣នេះតទៅ ដោយចាប់ផ្តើមបណ្តុះបណ្តាលភាពជាអ្នកដឹកនាំមូលដ្ឋានសម្រាប់មន្ត្រីជាន់ខ្ពស់ចំនួន២៥នាក់នៅខេត្តកំពង់ចាម នៅថ្ងៃទី ១៣-១៧ ខែមីនា។ ក្រោមការដឹកនំាកម្មវិធីពីអង្គការមូលនិធិអាស៊ី អង្គការ ខេប បានចូលរួមចំណែកផ្តល់ការអភិវឌ្ឍសម្ភារបណ្តុះបណ្តាល ហើយអង្គការមូលនិធិអាស៊ីនឹងទទួលខុសត្រូវលើការបណ្តុះបណ្តាលនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ (គោលដៅគម្រោង៖ ២០៧នាក់ (ស្រី៩៥នាក់) ជាបុគ្គលិកក្រសួងអប់រំ រួមទាំងស្រ្តីនៅក្នុងមុខតំណែងជាអ្នកដឹកនាំមកពីមន្ទីរអប់រំខេត្ត) និងឌីជីថលនីយកម្មនៃវគ្គសិក្សាភាពជាអ្នកដឹកនាំនៅលើគេហទំព័រ MoEYS U-learning Platform។ គម្រោងនេះមានគោលបំណងសាកល្បងក្នុងដំណាក់កាលដំបូងរហូតដល់ខែមេសា ឆ្នាំ២០២៣ ហើយបន្ទាប់ពីបញ្ចប់ការរៀបចំសម្ភារបណ្តុះបណ្តាល និងបណ្តុះបណ្តាលបន្ថែមរហូតដល់ខែមិថុនា ឆ្នាំ២០២៣។
Link to other Website
អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ
អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក
- អង្គការភាពជាដៃគូអប់រំនៃអង្គការក្រៅរដ្ឋាភិបាល (NEP)
- គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC)
- អង្គការពុទ្ធិកុមារ (PKO)
ប្រព័ន្ធផ្សព្វផ្សាយ
- វិទ្យុ និងទូរទស្សន៍អាស៊ីសេរី (RFA)
- សារព័ត៌មានភ្នំពេញប៉ុស្តិ៍
- Khmer Daily News
- ទូរទស្សន៍បាយ័ន (BTV)
- ទូរទស្សន៍ជាតិកម្ពុជា (TVK)
ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា
- ក្រសួងអប់រំ យុវជន និងកីឡា
- ក្រសួងសុខាភិបាល (MoH)
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MoEF)
- ក្រសួងមហាផ្ទៃ (MoI)
គេហទំព័រដទៃៗទៀត
42
មត្តេយ្យសិក្សា
172
បឋមសិក្សា
110
មធ្យមសិក្សា
6
ឧត្តមសិក្សា
120,831
សិស្សានុសិស្ស
2,806
គ្រូបង្រៀន / នាយក
1,496
ភាគីពាក់ព័ន្ធ