ព័ត៌មាន និងព្រឹត្តិការណ៍

គម្រោង FFE បានរៀបចំសិក្ខាសាលាស្តីពីវិធីសាស្រ្តគ្រប់គ្រងសាលារៀន

Date : 2018-04-26
Facebook Twitter Google+ LinkedIn Addthis

គម្រោងស្បៀងអាហារសម្រាប់ការអប់រំ (FFE) បានរៀបចំកម្មវិធីសិក្ខាសាលាដោយផ្អែកលើផែនការសកម្មភាពមកដល់ត្រីមាសទី៣ហើយ។ គម្រោង FFE មានគោលបំណងបង្កើនជំនាញ និងចំណេះដឹងដល់ថ្នាក់ដឹកនាំសាលា (នាយក និងនាយករង) ដូច្នេះ ពួកគេអាចលើកកម្ពស់អំណានថ្នាក់ដំបូងនៅសាលារបស់ពួកគេបាន។ ជាពិសេស គម្រោងនេះសំដៅទៅការបង្កើតជំនាញ និងចំណេះដឹងរបស់គ្រូ និងបណ្ណារក្សក្នុងការប្រើប្រាស់វិធីសាស្រ្តគរុកោសល្យអំណានថ្នាក់ដំបូង (EGRA) ប្រកបដោយប្រសិទ្ធភាពដើម្បីពង្រឹងអំណាន មានន័យថា ប្រើប្រាស់សម្ភារសិក្សាថ្មីៗដែលបង្កើតឡើងដើម្បីពង្រឹងបំណិនអំណានកុមារឱ្យមានប្រសិទ្ធភាព។ គម្រោង FFE ក៏បានគាំទ្រជាកញ្ចប់ដល់សាលាបឋមសិក្សាកម្រិតអភិវឌ្ឍផងដែរក្នុងការលើកកម្ពស់សកម្មភាពអំណានសម្រាប់កុមារ មាតាបិតា និងលើកកម្ពស់មនសិកាដល់មាតាបិតា និងសហគមន៍ក្នុងការចូលរួមលើកកម្ពស់អំណានកុមារ។

 

គម្រោងបានអនុវត្តសកម្មភាពបណ្តុះបណ្តាលគ្រូតាមសៀវភៅគោល និងបានរៀបចំកម្មវិធីសិក្ខាសាលាជាច្រើនដល់រដ្ឋបាលសាលារៀននៅទូទាំង២៧៥សាលាគោលដៅ ជាពិសេស ការខិតខំប្រឹងប្រែងលើកកម្ពស់អក្ខរកម្មថ្នាក់ដំបូងតាមរយៈការចែកចាយសម្ភារៈសិក្សា និងល្បែងសិក្សា (ល្បែងអក្ខរកម្ម)ជាច្រើនទៀត។

 

នៅក្នុងអំឡុងត្រីមាសទី៣នេះ គម្រោង FFE បានបណ្តុះបណ្តាលគ្រូបង្រៀន នាយក/នាយករង និងបណ្ណារក្សចំនួន ៤៤៧នាក់ក្នុងខេត្តកំពង់ធំ និងខេត្តសៀមរាប។ បន្ទាប់ពីការផ្តល់វគ្គបណ្តុះបណ្តាលច្រើនលើកមក សាលារៀនគោលដៅទាំងអស់បានប្រែប្រួលវិធីដឹកនាំសាលា វិធីសាស្រ្តបង្រៀនសិស្ស ការគ្រប់គ្រងបណ្ណាល័យ ការធ្វើការងារជាមួយសហគមន៍ឱ្យមានប្រសិទ្ធភាព អ្នកពាក់ព័ន្ធនៅមូលដ្ឋាន មាតាបិតានិងអណាព្យាបាលសិស្ស។ គម្រោង FFE ត្រូវបានប្រតិបត្តិការរួមគ្នាជាមួយអង្គការ ខេប និងអង្គការអប់រំពិភពលោក (WE) និងទទួលការឧបត្ថម្ភគាំទ្រថវិកាដោយក្រសួងកសិកម្មរបស់សហរដ្ឋអាមេរិក និងអង្គការស្បៀងអាហារពិភពលោក៕

Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

6

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ