ព័ត៌មាន និងព្រឹត្តិការណ៍

ការធ្វើផែនការយុទ្ធសាស្ត្រសម្រាប់រយៈពេល៥ឆ្នាំ ២០២០-២០២៤

Date : 2021-06-14
Facebook Twitter Google+ LinkedIn Addthis

នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ក្រុមថ្នាក់គ្រប់គ្រងជាន់ខ្ពស់របស់អង្គការ ខេប ដោយមានការចូលរួមពីប្រធានគម្រោងសំខាន់ៗមួយចំនួន បានរៀបចំការប្រជុំលើកទីបីស្តីពី “ការធ្វើផែនការយុទ្ធសាស្រ្តសម្រាប់រយៈពេល៥ឆ្នាំ ២០២០-២០២៤”​ ដើម្បីបង្កើនឱកាសសម្រាប់ការអភិវឌ្ឍអង្គភាព និងត្រួតពិនិត្យទៅលើផែនការយុទ្ធសាស្ត្រឆ្នាំចាស់ ២០១៤-២០១៩ និងអភិវឌ្ឍន៍ផែនការយុទ្ធសាស្ត្រឆ្នាំថ្មី។

 

បន្ទាប់ពីបានពិភាក្សាយ៉ាងសកម្មអំពីផែនការយុទ្ធសាស្ត្ររយៈពេល ៥ឆ្នាំកន្លងមកស្ដីពី ធនធានមនុស្ស ការគ្រប់គ្រងស្ថាប័ន គោលនយោបាយរបស់អង្គភាព បញ្ហាប្រឈមផ្សេងៗ លទ្ធផលពីការសិក្សាស្រាវជ្រាវរបស់ក្រសួងអប់រំយុវជននិងកីឡានិងសកម្ម​ភាពកម្ពុជាដើម្បីលើកកម្ពស់ការអប់រំ (KAPE) បានរកឃើញថា សិស្សនៅតែមានការបោះបង់ចោលការសិក្សានិងមិនទាន់បានចុះឈ្មោះចូលរៀនគ្រប់គ្នានៅឡើយ ។ បន្ទាប់មក កិច្ចប្រជុំស្ដីពីផែនការយុទ្ធសាស្ត្រនេះបានស្នើឡើងនូវទិសដៅថ្មីៗជាច្រើនដើម្បីបន្តលើកកម្ពស់ការអប់រំសម្រាប់កុមារ និងយុវជន ដែលត្រូវបានចាត់ថ្នាក់ចំនួន១៥ ចំណុចដូចខាងក្រោម៖

 

  1. ការអប់រំស្ទែម (STEM: វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា)
  2. ការសិក្សាតាមអេឡិចត្រូនិច (E-Learning)/ការសិក្សាតាមអនឡាញ ឫបែបនិម្មិត
  3. ការអប់រំពីចម្ងាយ
  4. កម្មវិធីអប់រំមត្តេយ្យសិក្សាជំនាន់ថ្មី
  5. បន្តការអភិវឌ្ឍវិជ្ជាជីវៈគ្រូបង្រៀន (ឯកទេសប្រឹក្សាគរុកោសល្យ)
  6. កម្មវិធីអប់រំជំនាញទន់/សហគ្រិនភាព
  7. ការអភិវឌ្ឍ និងគាំពារកុមារទូច (មានអាយុពី ១០០ថ្ងៃដល់អាយុ ៤ឆ្នាំ)
  8. ការពង្រីកកម្មវិធីសាលារៀនជំនាន់ថ្មី
  9. សាលាគរុកោសល្យជំនាន់ថ្មី
  10. កម្មវិធីសិក្សាស្រាវជ្រាវអប់រំតាមរយៈមជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី (NGPRC)
  11. ការពង្រឹងកម្មវិធីអប់រំបរិយាប័ន្ន
  12. ការសុសសាយនៅក្នុងថ្នាក់ជាតិ និងការតស៊ូមតិផ្នែកប្រតិបត្តិល្អ
  13. មូលដ្ឋានគ្រឹះគ្រប់គ្រងសាលារៀន
  14. បញ្ហាយុវជនក្រៅសាលារៀន
  15. ការផ្តល់សេវាកម្មប្រឹក្សាអាជីព និងបច្ចេកទេស

 

ក្នុងរយៈពេលពីរទសវត្សចុងក្រោយនេះ អង្គការខេប បានពង្រីកខ្លួនកាន់តែធំ និងមានទំនួលខុសត្រូវខ្ពស់ក្នុងការធ្វើឱ្យ កុមារ និងយុវជនទទួលបាននូវជម្រើសជីវិតដ៏ល្អបំផុតផ្អែកលើសក្តានុពលរបស់ពួកគេដែលជាលទ្ធផលនៃការអប់រំល្អនិងផ្តល់អំណាចដល់កុមារ និង យុវជនងាយរងគ្រោះឱ្យទទួលបាននូវសិទ្ធិផ្ទាល់ខ្លួនក្នុងការអប់រំប្រកបដោយគុណភាពតាមរយៈវិធីសាស្ត្រច្នៃប្រឌិតថ្មី៕

 

#kapeprojects #NGS #HCC #REACHIV #TRACIII #NGPRC #SEEK #BFC #GEI #KYLA #YEP #USE-SDP2 #PonlokChamnaes

Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

6

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ