ព័ត៌មាន និងព្រឹត្តិការណ៍
ដំណើរទស្សនកិច្ចសិក្សារបស់សាលាចំណេះដឹងទូទៅឯកជនបូរីវិទ្យានៅសាលារៀនជំនាន់ថ្មី
Date : 2018-06-29![](https://kapekh.org/images/btn_donate_kh.png)
សាលារៀនជំនាន់ថ្មីក្រុងកំពង់ចាមបានរៀបចំទទួលដំណើរទស្សនកិច្ចសិក្សារបស់សាលាចំណេះដឹងទូទៅឯកជនបូរីវិទ្យា ស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង ដែលមានលោកនាយក៣រូប លោកគ្រូអ្នកគ្រូ១៥រូប ក្រុមប្រឹក្សាកុមារ២រូប។ ទស្សនកិច្ចសិក្សានេះមានបំណងសិក្សាអំពីការរៀបចំកម្មវិធីបង្រៀន និងរៀន ហេដ្ឋារចនាសម្ព័ន្ធសាលា បន្ទប់កុំព្យូទ័រ បន្ទប់ពិសោធន៍ បន្ទប់សង្គ្រោះបន្ទាន់ សួនជីវៈ ល្បែងសិក្សា ឧបករណ៍ថេប្លែត ទូរទស្សន៍ ម៉ាក់សម្រាប់សិស្សាស្រាវជ្រាវតាមប្រព័ន្ធអ៊ីនធឺណែត និងការបំពាក់បរិក្ខាផ្សេងៗ ជាពិសេស កម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀន។
លោកនាយក ព្រមទាំងលោកគ្រូអ្នកគ្រូសាលាចំណេះដឹងទូទៅឯកជនបូរីវិទ្យា បានរៀនសូត្រច្រើនអំពីដំណើរទស្សនកិច្ចនេះទាក់ទងនឹងការរៀបចំសាលារៀនតាមបែបបច្ចេកវិទ្យាទំនើប ជាពិសេស ការបណ្តុះបណ្តាលវិធីសាស្រ្តបង្រៀន និងរៀនថ្មីៗ ដើម្បីយកទៅកែលម្អកម្មវិធីសិក្សារបស់ខ្លួនឱ្យមានលក្ខណៈកាន់តែល្អឡើង និងសម្រាប់ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៅសាលារៀនរបស់ពួកគាត់។ ការកត់សម្គាល់ជាទូទៅ សាលារៀនជំនាន់ថ្មីត្រូវបានចាប់អារម្មណ៍ច្រើនពីមាតាបិតា អាណាព្យាបាលសិស្ស និងដៃគូអភិវឌ្ឍជាច្រើន ដោយទទួលស្គាល់ថា សាលារៀនជំនាន់ថ្មីពិតជាសាលារៀនមានលក្ខណៈទំនើប ប្រើប្រាស់ដោយប្រព័ន្ធបច្ចេកវិទ្យា និងមានកម្មវិធីច្នៃប្រឌិតជាច្រើនសម្រាប់ដាក់ឱ្យសិស្សអនុវត្ត។ ម្យ៉ាងវិញទៀត សាលារៀនជំនាន់ថ្មីបានធ្វើកិច្ចសហការយ៉ាងជិនស្និទជាមួយស្ថាប័នអប់រំនៅប្រទេសថៃ។
មកដល់ពេលនេះ សាលារៀនជំនាន់ថ្មីបានញ្ជូនសិស្ស និងលោកគ្រូអ្នកគ្រូទៅធ្វើទស្សនកិច្ចសិក្សានៅប្រទេសថៃ ដោយធ្វើការផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមក។ កម្មវិធីសាលារៀនជំនាន់ថ្មីទទួលបានហិរញ្ញប្បទានពីក្រសួងអប់រំ យុវជន និងកីឡា និងមូលនិធិ Franks Family។ កម្មវិធីសាលារៀនជំនាន់ថ្មីត្រូវបានអនុវត្តនៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ចាម៕
Link to other Website
អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ
អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក
- អង្គការភាពជាដៃគូអប់រំនៃអង្គការក្រៅរដ្ឋាភិបាល (NEP)
- គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC)
- អង្គការពុទ្ធិកុមារ (PKO)
ប្រព័ន្ធផ្សព្វផ្សាយ
- វិទ្យុ និងទូរទស្សន៍អាស៊ីសេរី (RFA)
- សារព័ត៌មានភ្នំពេញប៉ុស្តិ៍
- Khmer Daily News
- ទូរទស្សន៍បាយ័ន (BTV)
- ទូរទស្សន៍ជាតិកម្ពុជា (TVK)
ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា
- ក្រសួងអប់រំ យុវជន និងកីឡា
- ក្រសួងសុខាភិបាល (MoH)
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MoEF)
- ក្រសួងមហាផ្ទៃ (MoI)
គេហទំព័រដទៃៗទៀត
117
មត្តេយ្យសិក្សា![](https://kapekh.org/images/preschool.png)
178
បឋមសិក្សា![](https://kapekh.org/images/school.png)
207
មធ្យមសិក្សា![](https://kapekh.org/images/school.png)
2
ឧត្តមសិក្សា![](https://kapekh.org/images/higher_education_institution.png)
163,072
សិស្សានុសិស្ស![](https://kapekh.org/images/student.png)
4,487
គ្រូបង្រៀន / នាយក![](https://kapekh.org/images/teacher.png)
5,362
ភាគីពាក់ព័ន្ធ![](https://kapekh.org/images/stackholder.png)