ព័ត៌មាន និងព្រឹត្តិការណ៍

ពិធីជួបជុំមាតាបិតាដើម្បីធ្វើបច្ចុប្បន្នភាពគម្រោងអាហារូបករណ៏និស្សិតកម្រិតឧត្តមសិក្សា (CTSP)

Date : 2018-09-07
Facebook Twitter Google+ LinkedIn Addthis

ពិធីជួបជុំមាតាបិតានិស្សិតអាហារូបករណ៍កម្រិតឧត្តមសិក្សានៅសាកលវិទ្យាល័យត្រូវបានរៀបចំធ្វើឡើងនៅសាលាគរុកោសល្យ និងវិក្រិតការខេត្តកំពង់ចាមកាលពីថ្ងៃទី ០៧ ខែកញ្ញា​ ឆ្នាំ២០១៨ ដោយមានគោលបំណងធ្វើបច្ចុប្បន្នភាពគម្រោងជូនដល់មាតាបិតាជ្រាបអំពីដំណើរការកំពុងអនុវត្តរបស់គម្រោង ដែលបានគាំទ្រដល់កូនៗពួកគាត់ឈានដល់ឆ្នាំទី២ហើយ។ ជាពិសេស ដើម្បីស្វែងរកការគាំទ្រពីមាតាបិតាបន្ថែមទៀតលើការផ្គត់ផ្គង់បន្ថែមផ្នែកថវិកាដល់កូនរបស់ពួកគាត់ដែលបានចាកចេញមកសិក្សានៅឆ្ងាយពីផ្ទះ។ នៅចុងបញ្ចប់កម្មវិធីនេះ មាតាបិតានិស្សិតបានចូលរួមរីករាយនឹងសកម្មភាពកំសាន្តប្លែកៗ និងពិសារអាហារសាមគ្គីភាពដែលរៀបចំដោយនិស្សិតអាហារូបករណ៍របស់គម្រោង។ 

 

នៅក្នុងកម្មវិធីនេះ មានអ្នកចូលរួមប្រមាណជា ៩៥នាក់ រួមមាន៖ មាតាបិតា អាណាព្យាបាល លោកយាយ លោកតា និងបុគ្គលិករបស់អង្គការ ខេប ផងដែរប្រកបដោយមោទនភាពជាទីបំផុតចំពោះការបង្ហាញលទ្ធផលល្អពាក់កណ្តាលគម្រោង។

 

និស្សិតអាហារូបករណ៍ទាំង៣០នាក់មានជំនឿជាក់លើខ្លួនឯងដ៏រឹងមាំក្នុងការធ្វើបទបង្ហាញអំពីការផ្លាស់ប្តូរជីវិតពួកគាត់ចាប់តាំងតែពីពេលបានឈានជើងចូលមកបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា។ ពួកគាត់បានកែប្រែប្រសើរឡើងច្រើន រួមមាន៖ ផ្នែកទំនាក់ទំនង ការនិយាយនិងចំណេះដឹងភាសាអង់គ្លេស ចំណេះដឹងប្រើប្រាស់កុំព្យូទ័រ និងការងារស្ម័គ្រចិត្តនៅក្នុងសង្គម។ មាតាបិតាមានអារម្មណ៍រំភើបសប្បាយចិត្តយ៉ាងក្រៃលែង ដោយបានឃើញកូនៗរបស់ខ្លួនវិវត្តរីកចម្រើនកើនចំណេះដឹងគួរឱ្យកត់សម្គាល់។ ដើម្បីបង្ហាញអំពីសេចក្តីដឹងគុណដល់មាតាបិតា និស្សិតអាហារូបករណ៍ CTSP បានរៀបចំធ្វើជាកាដូដោយដៃផ្ទាល់សម្រាប់ជូនមាតាបិតា ជាពិសេស គឺពួកគាត់បានធ្វើការសូមខមាលទោសពីអ្នកមានគុណចំពោះទង្វើមិនគប្បីទាំងឡាយនៅពេលកន្លេងមក។

 

ក្នុងនាមជានិស្សិអាហារូបករណ៍អង្គការ ខេប ពួកគាត់សូមសម្តែងនូវសេចក្តីដឹងគុណយ៉ាងជ្រាវជ្រៅចំពោះអង្គការមូលនិធិអាស៊ីប្រចាំនៅប្រទេសកម្ពុជា និងអង្គការ ខេប ដែលបានផ្តល់ឱកាសដល់ពួកគាត់បន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ជាពិសេសបានធ្វើឱ្យពួកគាត់ស្គាល់មិត្តថ្មីមិត្តចាស់ជាគ្រួសារ CTSP តែមួយ។ ចុងបញ្ចប់កម្មវិធី និស្សិតអាហារូបករណ៍ CTSP បានធ្វើការប្តេជ្ញាចិត្តខិតខំប្រឹងប្រែងរៀនសូត្រឱ្យបានពូកែ ទទួលនិទេស្ទល្អ អភិវឌ្ឍន៍ខ្លួនក្លាយទៅជាមនុស្សល្អក្នុងសង្គម និងធ្វើយ៉ាងណាដកខ្លួនឱ្យរួចផុតពីភាពក្រីក្រ៕

146

បឋមសិក្សា

19

មធ្យមសិក្សា

71000

សិក្សានុសិស្ស

1650

គ្រូបង្រៀន / នាយក

142000

ភាគីពាក់ព័ន្ធ