ព័ត៌មាន និងព្រឹត្តិការណ៍

ដំណើរទស្សនៈកិច្ចសិក្សាសិស្ស គ្រូបង្រៀន និងនាយកសាលាថៃមកកម្ពុជា

Date : 2016-09-17
Facebook Twitter Google+ LinkedIn Addthis

អង្គការ ខេប បានរៀបចំទទួលដំណើរទស្សនៈកិច្ចសិក្សារបស់គ្រូ និងសិស្សមកពីប្រទេសថៃនៅកម្ពុជា ចាប់ពីថ្ងៃទី ១៧ ដល់ ២០ ខែកញ្ញា ឆ្នាំ២០១៦ ដើម្បីសិក្សាអំពីទំនៀមទម្លាប់ វប្បធម៌ និងប្រវត្តិសាស្រ្តប្រទេសកម្ពុជា និងការរៀនដកយកបទពិសោធន៍អំពីការរៀបចំកម្មវិធីបង្រៀនភាសាអង់គ្លេស។ ដំណើរទស្សនៈកិច្ចសិក្សានេះមានគ្រូបង្រៀនជនជាតិថៃ និងសិស្សជនជាតិថៃចំនួន ១២នាក់ ហើយដឹកនាំសម្របសម្រួលដោយកញ្ញា ហែម ម៉ារី ជាអ្នកសម្របសម្រួលកម្មវិធីអប់រំបញ្ចូលគ្នារបស់អង្គការ ខេប។

 

ដំណើរទស្សនៈកិច្ចនេះបានធ្វើឱ្យមានកិច្ចសហការល្អបន្ថែមទៀតរវាងអង្គការ ខេប និងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈបូរីរាម ក្នុងការផ្លាស់ប្តូរបទពិសោធន៍អំពីបញ្ហាសង្គម វប្បធម៌ និងការអប់រំនៃប្រទេសទាំងពីរ។ គ្រូ សិស្ស និងនាយកសាលាថៃបានរៀនសូត្រច្រើពីដំណើរទស្សនៈកិច្ចនេះ ដូចជា៖ ការទស្សនាប្រាសាទអង្គរវត្ត ការជិះទូកទៅមើលជីវភាពអ្នកភូមិ ស្នាដៃតំប្បាញ ផ្សារចាស់ ភ្នំក្រោម ផ្សាររាត្រី អាជីវកម្មម៉ាស្សាជើង ផាប់ស្ទី្រត។ល។

 

បន្ទាប់ពីសិក្សាស្វែងយល់នៅខេត្តសៀមរាបរួច ប្រតិភូទស្សនៈកិច្ចនេះបានធ្វើការផ្លាស់ប្តូរបទពិសោធន៍អនុវត្តគម្រោងអប់រំជាមួយនាយករងប្រតិបត្តិអង្គការ ខេប នៅខេត្តកំពង់ចាម។ ការសិក្សាអំពីតំបន់ទេសចរណ៍ភ្នំហាន់ជ័យ ភ្នំប្រុសភ្នំស្រី ប្រាសាទនគរបាជ័យ ការសម្តែងរបាំរបស់កុមារកម្ពុជា និងការពិគ្រោះយោបល់ជាមួយគ្នាធ្វើការឆ្លុះបញ្ចាំងនៅលើទូកកំសាន្តមាត់ទន្លេមេគង្គ។

 

ម្យ៉ាងវិញទៀង ប្រតិភូទស្សនៈកិច្ចនេះក៏ត្រូវបានរៀបចំទៅទស្សនាសារមន្ទីរជាតិ ព្រះបរមរាជ្យវាំង សារមន្ទីរគុគទួលស្លែង និងចុះសិក្សានៅវិទ្យាស្ថាន PNC  ផ្តោតលើ IT, Web Programming និង​System Network Administration និងវិទ្យាស្ថានភាសាបរទេស (IFL)។ ប្រតិភូបានរៀនបន្ថែមទៀតអំពីកម្មវិធីអប់រំនៅវិទ្យាល័យ ព្រះស៊ីសុវត្តិ ដែលកំពុងដំណើរការគម្រោង សាលារៀនជំនាន់ថ្មី (NGS)។ 

 

ភាពខុសប្លែកគ្នានៃវប្បធម៌ ប្រវត្តិសាស្ត្រ និងកម្មវិធីអប់រំ បានជំរុញឱ្យប្រិភូយល់ដឹងបានច្រើនអំពីសង្គមកម្ពុជា និងការផ្លាស់ប្តូរគំនិតឱ្យយុវជនខ្មែរបានយល់ពីប្រទេសទាំងពីរ ដែលអង្គការ ខេប បានក្លាយទៅជាដៃគូអភិវឌ្ឍមួយជួយសម្របសម្រួលឱ្យយុវជនក្រីក្រកម្ពុជា​បានបន្តការសិក្សាថ្នាក់ជំនាញ និងថ្នាក់ក្រោយឧត្តមសិក្សានៅប្រទេសថៃ។ អង្គការ ខេប បានលើកកម្ពស់នូវកិច្ចខិតខំប្រឹងប្រែងសហការជាមួយសាលាបូរីរាម ដើម្បីអភិវឌ្ឍធនធានមនុស្សកម្ពុជាវ័យក្មេង៕

Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

6

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ