ព័ត៌មាន និងព្រឹត្តិការណ៍

មណ្ឌលវប្បធម៌របស់កម្មវិធីអប់រំជនជាតិភ្នង (PEI)​ និងការផ្តល់អំណោយ

Date : 2013-02-28
Facebook Twitter Google+ LinkedIn Addthis
កម្មវិធីអប់រំជនជាតិភ្នង (ភីអ៊ីអាយ) គឺជាកម្មវិធីមួយដែលមានគោលបំណង ជួយឧបត្ថម្ភដល់ជនជាតិភ្នង ដែលជាក្រុមកុលសម្ព័ន្ធ និងជនជាតិភាគតិច រស់នៅតំបន់ភ្នំជាក្រុមនៅក្នុងប្រទេសកម្ពុជា ។​ មិនតែប៉ុណ្ណោះ កម្មវិធី បានយកចិត្តទុកដាក់ទៅលើសិស្សដែលមិនអាចចូលសាលារៀនបាន ដោយមានបញ្ហាហិរញ្ញវត្ថុ ។ ថ្មីៗនេះ ម្ចាស់ជំនួយនៃកម្មវិធីភីអ៊ីអាយ Lotus Outreach បានចុះទស្សនកិច្ច​ និងវាយតម្លៃសិស្សអាហារូបករណ៍នៅថ្នាក់ អនុវិទ្យាល័យ ដែលទទួលបានឧបត្ថម្ភគាំទ្រក្នុងខេត្តមណ្ឌលគិរី ។ សិក្ខា កាមដែលកម្មវិធីបានឧបត្ថម្ភគាំទ្រផ្នែក​ថវិកាសម្រាប់រៀនច្បាប់គ្រូរយៈ ពេល២ឆ្នាំ ក៏ដូចជាអតីតគ្រូបណ្តុះបណ្តាលសិក្ខាកាមផងដែរ ហើយឥឡូវ នេះ ពួកគេមានសមត្ថភាពពេលលេញក្នុងការបង្រៀនសិស្ស ។


ចំពោះការសិក្សានៅថ្នាក់អនុវិទ្យាល័យវិញ សិស្សដែលបានទទួលអាហា​-​រូបករណ៍បានរៀនចេះអំពីការស្រាវជ្រាវ​ ជាពិសេស ការស្រាវជ្រាវអំពី វប្បធម៌ជនជាតិរបស់ខ្លួន ដែលធ្វើឲ្យពួកអាចជួយរក្សវប្បធម៌សម្រាប់ ជំនាន់ក្រោយទៀត ។ នាពេលបច្ចុប្បន្ននេះ ពួកគេមានមណ្ឌលវប្បធម៌ ដែលគាំទ្រថវិកាដោយ Lotus Outreach​ ដើម្បីតាំងបង្ហាញអំពីសម្ភារ និង ព័ត៌មានដែលពួកគេប្រមូលបាន ។


នៅក្នុងកំឡុងពេលទស្សនកិច្ចនេះ អង្គការខេបក៏បានផ្តល់ជាអាវរងារ ចំនួន ១២៦ (ដែលបានឧបត្ថម្ភពីក្រុមហ៊ុនអាវយឺត Spanish) និងត្រីខកំប៉ុង សម្រាប់សិស្សភ្នង និងគ្រូបង្រៀនទៀតផង ៕

Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

6

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ