ព័ត៌មាន និងព្រឹត្តិការណ៍
វគ្គបណ្តុះបណ្តាលស្តីពី ការអភិវឌ្ឍខ្លួនឯង ទំនាន់ទំនងក្នុងសង្គម ការពារបរិស្ថាន ការសន្សំ និងការចំណាយ គោលដៅខ្ញុំ និងសហគមន៍ខ្ញុំ
Date : 2018-10-29កម្មវិធីអាហារូបករណ៍ភាសាអង់គ្លេសខ្នាតតូច (ACCESS) បានរៀបចំវគ្គបណ្តុះបណ្តាលមួយស្តីពី ការអភិវឌ្ឍខ្លួនឯង ទំនាក់ទំនងក្នុងសង្គម ការការពារបរិស្ថាន ការសន្សំ និងការចំណាយ ការកំណត់គោលដៅខ្ញុំ និងការចូលរួមក្នុងសហគមន៍ ចាប់ពីថ្ងៃទី ២៦ ដល់ ២៩ ខែតុលា ឆ្នាំ២០១៨ នៅការិយាល័យអង្គការ ខេប ក្នុងសាលាគរុកោសល្យ និងវិក្រិតការខេត្តកំពង់ចាម ដោយមានអ្នកចូលរួមចំនួន ៤៤នាក់ ដែលចំនួន ៤១នាក់ជាសិស្សមកពីវិទ្យាល័យ ប៉ើស២ គ្រូបណ្តុះបណ្តាលភាសាអង់គ្លេសចំនួន ២នាក់ និងបុគ្គលិកអង្គការ ខេប ១នាក់។ កម្មវិធីនេះត្រូវបានឧបត្ថម្ភគាំទ្រដោយស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជា។
វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណងធ្វើឱ្យសិស្សបានយល់ដឹងពីការអភិវឌ្ឍខ្លួនឯងតាមរយៈការទំនាក់ទំនង ការសន្សំ និងការចំណាយ ការការពារបរិស្ថាន ការកំណត់គោលដៅនៅពេលអនាគត និងការចូលរួមនៅក្នុងសហគមន៍។ ក្រៅពីការរៀនភាសាអង់គ្លេសនៅក្នុងថ្នាក់ សិស្សក៏អាចរៀនបន្ថែមអំពីចំណេះដឹងពាក់ព័ន្ធសង្គមខាងក្រៅ និងអាចអភិវឌ្ឍសមត្ថភាពខ្លួនឯងដើម្បីក្លាយជាយុវជនគំរូ និងអ្នកដឹកនាំនៅពេលអនាគត។ ម្យ៉ាងវិញទៀត ពួកគាត់ពង្រឹងបាននូវភាពក្លាហានបញ្ចេញមតិ និងការប្រើប្រាស់ភាសាអង់គ្លេសឱ្យមានប្រសិទ្ធភាពផងដែរ។
លោក យឿន យី ជាសិស្សម្នាក់ដែលបានចូលរួមវគ្គបណ្តុះបណ្តាលនេះបាននិយាយថា “ខ្ញុំពិតជាមានភាពសប្បាយរីករាយខ្លាំងណាស់ព្រោះបានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះ។ នេះជាលើកទីមួយហើយដែលខ្ញុំបានរៀនជាមួយគ្រូបរទេសផ្ទាល់។ វាពិតជាពិបាកណាស់សម្រាប់ខ្ញុំក្នុងការស្ដាប់ ប៉ុន្តែ ខ្ញុំអាចជំនះវាបាន។ ម្យ៉ាងវិញទៀត ខ្ញុំបានចូលរួមបញ្ចេញមតិយោបល់ជាមួយមិត្តភក្តិ និងចូលរួមសកម្មភាពក្រុមផ្សេងៗទៀត។ វាធ្វើឱ្យខ្ញុំដឹងរបៀបគិតស៊ីជម្រៅទៅលើប្រធានបទដែលគ្រូបានដាក់ឱ្យពិភាក្សាក្រុម។ មេរៀនដែលធ្វើឱ្យខ្ញុំចងចាំជាងគេ គឺការកំណត់គោលដៅជាក់លាក់មួយសម្រាប់អនាគត និងជំហាននីមួយៗដើម្បីឆ្ពោះទៅដល់គោលដៅនោះ។ ការរៀនរយៈពេល៤ថ្ងៃនេះ ខ្ញុំមិនមានការធុញទ្រាន់នោះទេ ព្រោះខ្ញុំបានរៀនពីការលេងល្បែងឆ្លុះបញ្ចុះបញ្ចាំងលើការគិត ការបញ្ចេញមតិ និងការធ្វើបទបង្ហាញជាដើម។ល។ ជាចុងក្រោយ ខ្ញុំចង់ឱ្យអង្គការ ខេប រៀបចំវគ្គបណ្ដុះបណ្ដាលបែបនេះទៀតនៅលើកក្រោយ"។
លោកស្រី ចែស ឃីឆិន គ្រូបណ្តុះបណ្តាលបានមានប្រសាសន៍ថា "ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ដែលបានចែករំលែកចំណេះដឹងដល់សិស្សទាំងអស់ ជាពិសេស ពួកគាត់មកពីតំបន់ឆ្ងាយ។ ពួកគាត់ពិតជាបានខិតខំប្រឹងប្រែងស្ដាប់តាមការណែនាំ និងចូលរួមយ៉ាងសកម្ម។ ខ្ញុំសង្ឃឹមថា ពួកគាត់និងអនុវត្តអ្វីដែលគាត់បានរៀននៅក្នុងការរស់នៅប្រចាំថ្ងៃរបស់គាត់ ហើយខ្ញុំសង្ឃឹមថានឹងមានឱកាសចូលរួមជាមួយពួកគាត់លើកក្រោយទៀត"។
វគ្គបណ្តុះបណ្តាលនេះគឺបានផ្តល់ជាចំណេះដឹងដ៏ច្រើនដល់សិស្សទាំងអស់គ្នាអាចយកទៅអនុវត្ត ជួយអភិវឌ្ឍសាលារៀន និងសហគមន៍របស់ពួកគាត់បាន។ វគ្គបណ្តុះបណ្តាលនេះធ្វើឱ្យពួកគាត់បានបញ្ចេញគំនិតផ្ទាល់ខ្លួនជាភាសាអង់គ្លេស ការសិក្សាស្រាវជ្រាវស្វែងយល់អំពីវប្បធម៌ ចំណេះដឹង សេដ្ឋកិច្ច ការងារ និងជំនាញផ្សេងៗទៀត។ វគ្គបណ្តុះបណ្តាលនេះមិនត្រឹមតែឱ្យសិស្សចេះភាសាអង់គ្លេសប៉ុណ្ណោះទេ តែបានធ្វើឱ្យពួកគាត់ដឹងវិធីសិក្សាស្រាវជ្រាវរឿងរ៉ាវជាច្រើនទៀតនៅលើពិភពលោក៕
Link to other Website
អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ
អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក
- អង្គការភាពជាដៃគូអប់រំនៃអង្គការក្រៅរដ្ឋាភិបាល (NEP)
- គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC)
- អង្គការពុទ្ធិកុមារ (PKO)
ប្រព័ន្ធផ្សព្វផ្សាយ
- វិទ្យុ និងទូរទស្សន៍អាស៊ីសេរី (RFA)
- សារព័ត៌មានភ្នំពេញប៉ុស្តិ៍
- Khmer Daily News
- ទូរទស្សន៍បាយ័ន (BTV)
- ទូរទស្សន៍ជាតិកម្ពុជា (TVK)
ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា
- ក្រសួងអប់រំ យុវជន និងកីឡា
- ក្រសួងសុខាភិបាល (MoH)
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MoEF)
- ក្រសួងមហាផ្ទៃ (MoI)
គេហទំព័រដទៃៗទៀត
42
មត្តេយ្យសិក្សា172
បឋមសិក្សា110
មធ្យមសិក្សា6
ឧត្តមសិក្សា120,831
សិស្សានុសិស្ស2,806
គ្រូបង្រៀន / នាយក1,496
ភាគីពាក់ព័ន្ធ