ព័ត៌មាន និងព្រឹត្តិការណ៍
ការឆ្លុះបញ្ចាំងលើការចូលរួមរបស់គណៈកម្មការទ្រទ្រង់សាលាក្នុងការអភិវឌ្ឍសាលារៀន
Date : 2018-08-26គម្រោងងាយស្រួលរៀន (E2L) បានរៀបចំកម្មវិធីសិក្ខាសាលាស្តីពី “ការឆ្លុះបញ្ចាំងលើការចូលរួមរបស់គណៈកម្មការទ្រទ្រង់សាលាក្នុងការអភិវឌ្ឍសាលារៀន” ចំនួន៤ថ្ងៃ គឺនៅការិយាល័យអប់រំ យុវជន និងកីឡា ស្រុករមាសហែក ចំនួន២ថ្ងៃគឺថ្ងៃទី២២-២៣ ខែសីហា និងនៅសាលាបឋមសិក្សា ស្វាយជ្រំ ចំនួន២ថ្ងៃគឺថ្ងៃទី២៤-២៥ ខែសីហា ឆ្នាំ២០១៨ ក្នុងខេត្តស្វាយរៀង។ សិក្ខាសាលានេះមានគោលបំណងបង្ហាញអំពីចំណុចខ្លាំង និងចំណុចខ្សោយរបស់គណៈកម្មការទ្រទ្រង់សាលារៀន តាមរយៈលទ្ធផលនៃការវាយតម្លៃប្រចាំឆ្នាំរបស់គម្រោង ហើយបានរលឹកឡើងវិញពីរចនាសម្ព័ន្ធ និងតួនាទីរបស់គណៈកម្មការទ្រទ្រង់សាលារៀន គឺពង្រឹងការពិនិត្យតាមដានសិស្សអាហារូបករណ៍ ដែលប្រឈមនឹងបញ្ហាអវត្តមានច្រើន គ្មានលទ្ធភាពមកសិក្សាដោយសារជីវភាព ឬបញ្ហាសុខភាព។ គណៈកម្មការទ្រទ្រង់សាលារៀនបានពង្រឹងការចូលរួមក្នុងការគ្រប់គ្រងសកម្មភាពអភិវឌ្ឍសាលារៀន ដោយចូលរួមពិភាក្សាលើការប្រើប្រាស់ថវិការបស់គម្រោង E2L ថវិការបស់ក្រសួង (SIP, SOF) និងថវិការបស់សហគមន៍ដែលបានមកពីការគៀងគរ។ សិក្ខាសាលានេះក៏បានរៀបចំផែនការបំណែងចែកភារកិច្ចដល់សមាជិកក្រុមការងារតាមតួនាទីរបស់គណៈកម្មការទ្រទ្រង់សាលារៀន (SSC)។ សិក្ខាសាលានេះត្រូវបានឧបត្ថម្ភដោយអង្គការឆាលហ្វានកម្ពុជា និងប្រតិបត្តិដោយអង្គការ ខេប៕
Link to other Website
អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ
អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក
- អង្គការភាពជាដៃគូអប់រំនៃអង្គការក្រៅរដ្ឋាភិបាល (NEP)
- គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC)
- អង្គការពុទ្ធិកុមារ (PKO)
ប្រព័ន្ធផ្សព្វផ្សាយ
- វិទ្យុ និងទូរទស្សន៍អាស៊ីសេរី (RFA)
- សារព័ត៌មានភ្នំពេញប៉ុស្តិ៍
- Khmer Daily News
- ទូរទស្សន៍បាយ័ន (BTV)
- ទូរទស្សន៍ជាតិកម្ពុជា (TVK)
ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា
- ក្រសួងអប់រំ យុវជន និងកីឡា
- ក្រសួងសុខាភិបាល (MoH)
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MoEF)
- ក្រសួងមហាផ្ទៃ (MoI)
គេហទំព័រដទៃៗទៀត
42
មត្តេយ្យសិក្សា172
បឋមសិក្សា110
មធ្យមសិក្សា6
ឧត្តមសិក្សា120,831
សិស្សានុសិស្ស2,806
គ្រូបង្រៀន / នាយក1,496
ភាគីពាក់ព័ន្ធ