បច្ចុប្បន្នភាពគម្រោង

គម្រោងអប់រំបំណិនជីវិតសម្រាប់កុមារី (LSLAG)

ព័ត៌មានទូទៅ

បញ្ហាសំខាន់ៗដែលគម្រោងនឹងដោះស្រាយគឺការផ្ដល់នូវព័ត៌មាន​គ្រប់គ្រាន់ទាក់ទងនឹងការអភិវឌ្ឍផ្ទាល់ខ្លួន។ បញ្ហាមួយចំនួនដែលយើង​កំពុងជួបប្រទះ គឺមានការណែនាំតិចតួចទាក់ទងនឹងការសម្រេចចិត្តក្នុង​ជីវិត និងលទ្ធភាពមិនគ្រប់គ្រាន់ក្នុងការទទួលបានធនធានសម្រាប់ការអប់រំនិងការអភិវឌ្ឍផ្ទាល់​ខ្លួនក្នុងចំណោមយុវជនកម្ពុជា​ជាពិសេសកុមារី។ បញ្ហាទាំងនេះធ្វើឱ្យប៉ះពាល់ដល់ការអនុវត្តជាក់ស្តែងរបស់យុវជន។​ គម្រោង​អប់រំបំណិនជីវិតសម្រាប់កុមារីនឹង​ដោះស្រាយបញ្ហាទាំងនេះតាមរយៈការបញ្ចូលនូវកម្មវិធីសិក្សាថ្មីដែលមានលក្ខណៈស្របនឹង​បរិបទ ដែលផ្តល់ឱ្យក្មេងស្រីនូវ​ព័ត៌មាននិងជំនាញដែលពួកគេត្រូវការដើម្បីដោះស្រាយបញ្ហា។

 

អ្វីទៅជាកម្មវិធីភែស (P.A.C.E.)នៅក្នុងគម្រោងអប់រំ​បំណិន​​ជីវិត​សម្រាប់កុមារី?

កម្មវិធីភែស ដែលមានន័យពេញលេញថាជាការដាក់ទុនលើជំនាញថ្មីដើម្បី​អនាគត (Personal Advancement and Career Enhancement) ​គឺជាកម្មវិធីច្នៃប្រឌិតថ្មីមួយដែលបញ្ចូលបំណិនមូលដ្ឋានយេនឌ័រសម្រាប់ក្មេងស្រីដែលមានអាយុចាប់ពី 11 ដល់ 17 ឆ្នាំ។ កម្មវិធី​នេះ​បែងចែកជា២ក្រុមអាយុដូចជា៖

  1. កម្មវិធីសិក្សា​សម្រាប់​ក្មេងស្រីជំទង់ (អាយុ 11-13)
  2. កម្មវិធីសិក្សា​សម្រាប់​ក្មេងស្រី​ពេញវ័យ (អាយុ 14-17)

កម្មវិធីនេះមានគោលបំណងដើម្បីធ្វើឱ្យដំណើរផ្លាស់ប្តូរប្រកបទៅដោយសុខភាពនិងវិជ្ជមានទៅជាមនុស្សពេញវ័យខណៈពេលដែលទទួលស្គាល់និងដោះស្រាយភាពងាយរងគ្រោះផ្នែកយេនឌ័រនិងវិសមភាព។ ជំនឿស្នូលនិងសក្តានុពលនៃកម្មវិធីសិក្សាគឺថា ក្មេងស្រីអាចផ្លាស់ប្តូរជីវិតរបស់ពួកគេផ្ទាល់ជាមួយនឹងជំនាញសំខាន់ៗដែលត្រូវបានផ្តល់ឱ្យពួកគេនៅពេលដែលពួកគេមានវ័យជំទង់។

 

គោលបំណង

  • ដើម្បីកសាងបំណិននិងប្រសិទ្ធភាពរបស់កុមារីដើម្បីឱ្យមានទំនុកចិត្ត សមត្ថភាពធ្វើការសម្រេចចិត្ត​ និងចេះធ្វើផែនការ​សម្រាប់អនាគត​របស់​ពួកគេ។​​
  • ដើម្បីបង្កើតប្រសិទ្ធភាពសម្រាប់កុមារីដើម្បីឱ្យពួកគេអាចឆ្លងកាត់ការផ្លាស់ប្តូររូបរាងកាយ ផ្លូវចិត្ត និងសង្គម​ក្នុងអំឡុង​ពេល​វ័យ​ជំទង់​ដែលមានផលប៉ះពាល់សំខាន់ៗចំពោះលទ្ធផលនៅពេលពេញវ័យ។

 

ពេលវេលា និងក្រុមគោលដៅ

គម្រោងអប់រំបំណិនជីវិតសម្រាប់កុមារីនឹងត្រូវអនុវត្តរយៈពេល 02 ឆ្នាំ គិតចាប់ពីថ្ងៃទី01 ខែធ្នូ ឆ្នាំ 2018 រហូតដល់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ 2020 ។ ការអនុវត្ត​នឹង​ប្រព្រឹត្ត​ទៅនៅក្នុងសាលារៀនមធ្យមសិក្សាចំនួន 23 នៅក្នុងខេត្ត​កំពង់ចាម​និងត្បូងឃ្មុំ។

 

ដៃគូគម្រោង

គម្រោងអប់រំបំណិនជីវិតសម្រាប់កុមារីនឹងត្រូវប្រតិបត្តិដោយអង្គការខេប និងក្រសួងអប់រំ យុវជននិងកីឡា។ នាយកដ្ឋានសំខាន់ៗ​នៅក្នុងក្រសួងអប់រំ យុវជននិងកីឡាដែលគម្រោងនឹងធ្វើការជិតស្និទ្ធរួមមាននាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅ នាយកដ្ឋាន​តម្រង់ទិសវិជ្ជាជីវៈ នាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សា និងនាយកដ្ឋានបឋមសិក្សា។​ គម្រោងក៏នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយមន្ទីរ​អប់រំយុវជន និងកីឡា ការិយាល័យអប់រំ យុវជននិងកីឡា សាលាគរុកោសល្យភូមិភាគ និង មជ្ឈមណ្ឌលគរុកោសល្យនិង​វិក្រឹត​ការខេត្ត។ តំណាងដែលអញ្ចើញមកពីនាយកដ្ឋាន មន្ទីរ និងការិយាល័យផ្សេងៗនៃក្រសួងអប់រំ យុវជននិងកីឡានិងត្រូវស្នើសុំធ្វើ​ជាសមាជិកនៃក្រុមការងារគម្រោងដែលដឹកនាំដោយប្រធាននាយកដ្ឋានមធ្យមសិក្សា​ចំណេះទូទៅ សម្រាប់ការប្រជុំរៀងរាល់​ឆមាស និងការធ្វើទស្សនកិច្ចទៅកាន់សាលារៀនគោលដៅ។

 

កម្មវិធីសិក្សា

គម្រោងអប់រំបំណិនជីវិតសម្រាប់កុមារីមានកម្មវិធីសិក្សាដូចខាងក្រោម៖ 

កម្មវិធីសិក្សា​សម្រាប់​ក្មេង

ស្រី​ជំទង់

(11-13)

ម៉ូឌុល

ចំណងជើង

ខ្លឹមសារសំខាន់ៗ

ខ្ញុំ និងបរិស្ថានជុំវិញខ្ញុំ

អត្តសញ្ញាណផ្ទាល់ខ្លួន យេនឌ័រនិងជំនាញប្រាស្រ័យទាក់ទង

ខ្ញុំ និងរាងកាយរបស់ខ្ញុំ

កាយវិភាគសាស្រ្ត ការមានរដូវ ការឱ្យតម្លៃលើខ្លួនឯង ការគិតអំពីរាងកាយ​ ការយល់ព្រម

ខ្ញុំ និងទំនាក់ទំនងរបស់ខ្ញុំ

អារម្មណ៍ ទំនាក់ទំនង មិត្តភាព ហិង្សា

ខ្ញុំ និងបំណងប្រាថ្នារបស់ខ្ញុំ

បំណងប្រាថ្នា ការកំណត់អាទិភាព ការគ្រប់គ្រងពេលវេលា ភាពជាអ្នកដឹកនាំ

កម្មវិធីសិក្សា​សម្រាប់​ក្មេង ស្រី​ពេញវ័យ

(14-17)

ខ្លួនឯង

អត្តសញ្ញាណផ្ទាល់ខ្លួននិងការស្វែងយល់ ការបង្កើត​សង្គម​យេនឌ័រ អំណាចនិងបិតាធិបតេយ្យ រាងកាយល្អ អារម្មណ៍និង​ទំនាក់ទំនង

ស្វ័យប្រសិទ្ធភាព

ការប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាព អំណាចនិងការទំនាក់ទំនង ការគ្រប់គ្រងហិង្សានិងជម្លោះ

សមត្ថភាពធ្វើការសម្រេចចិត្ត

យេនឌ័រនិងបំណងប្រាថ្នា ការរៀបចំសេចក្ដីចង់បាន និងបំណងប្រាថ្នា ជំនាញដែលអ្នកចង់បាន

ការងារ

ការរៀបចំសម្រាប់ការងារ ការគ្រប់គ្រងការងារ សហគ្រិនភាព ការអនុវត្តសកម្មភាព

 

កាលបរិច្ឆេទចាប់ផ្តើមគម្រោង

  • ចាប់ផ្តើមនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩

 

កាលបរិច្ឆេទបិទបញ្ចប់គម្រោង
  • បញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០

 

ឧបត្ថម្ភគាំទ្រដោយ

គម្រោងនេះប្រតិបត្តិដោយអង្គការ ខេប ក្រោមការឧបត្ថម្ភថវិកាពីកម្មវិធីភែស​នៃ​ក្រុមហ៊ុន Gap Inc.

   

 

រូបភាពសកម្មភាពកម្មវិធី

 

 

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

6

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ