គម្រោងសកម្មភាពសំខាន់ៗ

លទ្ធផលតេស្តដំណាក់កាល

សាវ​តា​រ

​ការ​ធ្វើតេស្ត​ដំណាក់កាល​ជា​យន្ត​កា​នៃ​ការវាយតម្លៃ​ដំណើរការ​ការ​រៀន​និង​បង្រៀន​ ​ដោយ​ផ្អែកលើ​ការ​បង្រៀន​តាម​សៀវភៅ​ស្ដ​ង់​ដារ​អំណាន​ ​និង​ការ​ធ្វើតេស្ត​បែប​ផ្លូវការ​ដើម្បី​កំណត់​អត្តសញ្ញាណ​សិស្ស​ដែល​មាន​តម្រូវការ​រៀន​បន្ថែម​។​ ​សៀវភៅ​ស្ដ​ង់​ដារ​អំណាន​ត្រូវ​បាន​រៀបចំ​ផ្តុំ​មេរៀន​ ​និង​តេ​ស្ត​ជា​ដំណាក់កាល​ដែល​មាន​រយៈពេល​ចន្លោះ​ពី​ ​២​ ​ទៅ​ ​៥​ ​សប្តាហ៍​។​ ​ក្នុងកំលុង​ពេល​និង​នៅ​ចុងបញ្ចប់​នៃ​ដំណាក់កាល​នី​មួយ​ៗ​ ​សិស្ស​នឹង​ត្រូវ​ធ្វើតេស្ត​ដំណាក់កាល​នោះ​ ​ដោយ​ផ្អែក​លើ​ស្ដ​ង់​ដារ​តេ​ស្ត​ដែល​មាន​ក្នុង​សៀវភៅ​ស្ដ​ង់​ដារ​អំណាន​តាម​កម្រិត​ថ្នាក់​ពី​ថ្នាក់​ទី១ដល់​ថ្នាក់៣​។​ ​បន្ទាប់ពី​ការ​ធ្វើតេស្ត​ដំណាក់កាល​ ​គ្រូ​អាច​កំណត់​សិស្ស​មាន​តម្រូវការ​រៀន​បន្ថែម​(​ខ្សោយ​)​ ​និង​មេរៀន​ឬ​ចំណុច​ដែលគេ​ជួប​ការ​លំបាក​ ​ដើម្បី​ជួយ​ពួកគេ​ឱ្យ​បាន​ទាន់ពេល​វេលា​តាមរយៈ​លទ្ធផល​តេ​ស្ត​ដំណាក់​នី​មួយ​ៗ​ ​ហើយក៏​អាច​ចែករំលែក​លទ្ធផល​ទៅកាន់​មាតាបិតា​សិស្ស​ ​ដើម្បី​ជួយ​ខ្ចី​សម្ភារៈ​អំណាន​ជួយ​កូន​នៅផ្ទះ​ផង​ដែរ​។​ ​ជាទូទៅ​ ​ការ​រំពឹង​ទុក​របស់​អ្នកគ្រូ​/​លោកគ្រូ​ ​ដែល​អនុវត្ត​តាម​សៀវភៅ​ស្តង់​ដា​អំណាន​ថា​អាច​នឹង​ជួយ​ចំនួន​សិស្ស​​ដែល​មាន​តម្រូវការ​រៀន​បន្ថែម​ ​“​ខ្សោយ​”​ ​ឱ្យ​ថយ​ចុះពី​មួយ​ដំណាក់​ទៅ​មួយ​ដំណាក់​ ដោយ​នៅទីបំផុត​សិស្ស​តិច​ជាង​ ​១០​%​ ​ប៉ុណ្ណោះ​ដែល​កំពុងតែ​ជួប​ការ​លំបាក​ក្នុង​ការ​អាន​ភាសាខ្មែរ​តាម​កម្រិត​ថ្នាក់​នី​មួយ​ៗ​។​

 

លទ្ធផល

 

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

6

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ