ព័ត៌មាន និងព្រឹត្តិការណ៍

សាលារៀនជំនាន់ថ្មីបានទទួលស្វាគមន៍ដំណើរទស្សនកិច្ចសិក្សាប្រតិភូមកពីក្រសួង និងដៃគូអភិវឌ្ឍ

Date : 2017-06-28
Facebook Twitter Google+ LinkedIn Addthis

សាលារៀនជំនាន់ថ្មី (NGS) ខេត្តកំពង់ចាមបានធ្វើបទបង្ហាញអំពី បទពិសោធន៍ជោគជ័យក្នុងការអនុវត្តកម្មវិធីដល់ភ្ញៀវដែលបានចុះមកធ្វើ ទស្សនកិច្ចសិក្សាចំនួនពីរក្រុម រួមមាន៖ ក្រុមទី១ នៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០១៧ គឺភ្ញៀវអញ្ជើញមកពីក្រសួងអប់រំ យុវជន និងកីឡា ស្ថានទូតបារាំង អង្គការ GIZ អង្គការស្បៀងអាហារពិភិពលោក អង្គការ JICA និងអង្គការ UNESCO។ ទស្សនកិច្ចនេះមានគោលបំណង សិក្សាស្វែងយល់អំពីហេដ្ឋារចនាសម្ព័ន្ធសាលា បុគ្គលិកសាលា និងសិស្សានុសិស្ស ជាពិសេសការអនុវត្ត ការសិក្សារបស់សិស្ស ការគ្រប់គ្រង និងការចូលរួមពីសហគមន៍ ការធ្វើផែនការថវិកាចំណាយ ការគ្រប់គ្រងហិរញ្ញវត្ថុ និងរបៀបដោះស្រាយបញ្ហាប្រឈមជាច្រើនទៀត។

 

សាលារៀនជំនាន់ថ្មីដែលពីមុនឈ្មោះថា សាលាអនុវត្ត ត្រូវបានបង្កើតឡើង នៅក្នុងឆ្នាំ១៩៩៨ ដោយមានប្រភពមូលនិធិពីរដ្ឋាភិបាលសម្រាប់កសាង អគារសិក្សាចំនួន២ មាន៥បន្ទប់ធ្វើជាកន្លែងពិសោធន៍របស់សាលា គរុកោសល្យ និងវិក្រឹតការខេត្ត (PTTC)។ នៅក្នុងឆ្នាំ ១៩៩៨-២០០៤ សាលានេះស្ថិតក្រោមការគ្រប់គ្រងសាលាគរុកោសល្យ និងវិក្រឹតការខេត្តកំពង់ចាម ហើយក្នុងឆ្នាំ ២០០៤-២០១១ បានបង្កើតឱ្យមានក្រុមប្រឹក្សាសាលា។​ ចាប់តាំងពីឆ្នាំ២០១១មកដល់បច្ចុប្បន្នបានក្លាយជាអនុវិទ្យាល័យ និងវិទ្យាល័យ។ ដោយមានអន្តរាគមន៍ពីអង្គការ ខេប សាលានេះបានប្រែក្លាយទៅជាសាលារៀនជំនាន់ថ្មីតាមគោលការណ៍របស់ ក្រសួងអប់រំ យុវជន និងកីឡា។

 

ក្រុមទី២ គឺនៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០១៧ គឺភ្ញៀវអញ្ជើញមកពីប្រទេស ភូមាតាមរយៈអង្គការឆាលហ្វានភូមា និងឆាលហ្វានកម្ពុជា ដែលមានអ្នក ចូលរួមប្រមាណជាជិត២០នាក់បានរៀននូវបទពិសោធន៍ជោគជ័យក្នុងការ អនុវត្តរបស់សាលារៀនជំនាន់ថ្មី ហើយនឹងដកស្រង់ចំណុចល្អៗដើម្បី យកទៅអភិវឌ្ឍកម្មវិធីអប់រំនៅប្រទេសភូមាផងដែរ។​
 

ភ្ញៀវទស្សនិច្ចសិក្សាទាំងពីរថ្ងៃនេះមានសេចក្តីសប្បាយរីករាយ ដែលបាន សិក្សាស្វែងយល់ច្រើនអំពីបទពិសោធន៍ល្អៗរបស់សាលារៀនជំនាន់ថ្មី យកទៅអភិវឌ្ឍកម្មវិធីសិក្សា ហើយសាលារៀនជំនាន់ថ្មី ក៏ដូចជាអង្គការ ខេប មានមោទនភាពដ៏ខ្លាំងក្លាក្នុងការចែករំលែកអំពីអី្វដែលខ្លួនបានធ្វើ ជោគជ័យជូនដល់ដៃគូអភិវឌ្ឍ និងអ្នកពាក់ព័ន្ធទាំងអស់ ធ្វើយ៉ាងណាឱ្យ វិស័យអប់រំនៅកម្ពុជាមានការរីក​ចម្រើន៕

Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

6

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ