ព័ត៌មាន និងព្រឹត្តិការណ៍

វគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់សៀវភៅស្តង់ដាអំណានថ្នាក់ទី១ និងថ្នាក់ទី២

Date : 2016-02-01
Facebook Twitter Google+ LinkedIn Addthis

គម្រោង សៀវភៅអេឡិចត្រូនិចសម្រាប់ភាសាខ្មែរ ដែលហៅកាត់ថា E4K បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់សៀវភៅស្តង់ដាអំណានថ្នាក់ទី១ និងថ្នាក់ទី២ រយៈពេល៣ថ្ងៃនៅសាលាគរុកោសល្យ និងវិក្រិតការខេត្តកំពង់ចាមតាមផែនការសកម្មភាពគ្រោងទុករបស់គម្រោងដើម្បីពង្រឹងសមត្ថភាពគ្រូសាលាគោលដៅលើការប្រើប្រាស់ស្តង់ដាអំណានថ្នក់ទី១ ​និងថ្នាក់ទី២ ឱ្យចំគោលដៅប្រកបដោយគុណភាព និងមានប្រសិទ្ធភាពក្នុងការបង្រៀន និងរៀននិងក៏ស្វែងយល់លម្អិតពីកម្មវិធីពង្រឹងអំណានសម្រាប់កុមារ តាមរយៈការប្រើប្រាស់ឧបករណ៍វាយតម្លៃអំណាន ប្រព័ន្ធឆ្លើយតបរហ័សនិងការប្រើប្រាស់ល្បែងសិក្សា។


កម្មវិធីបណ្តុះបណ្តាលនេះមានសកម្មភាពចម្រុះជាច្រើនដើម្បីពង្រឹងសមត្ថភាពលោកគ្រូអ្នកគ្រូ រួមមាន៖ ការស្វែងយល់អំពីទម្រង់ និងការប្រើប្រាស់សៀវភៅស្តង់ដាអំណាន ការពិភាក្សានិងវាយតម្លៃជាក្រុមដោយធ្វើតេស្តផ្ទាល់ ការប្រើប្រាស់ល្បែងសិក្សាបំណិនអំណានគន្លឹះទាំង៥ ការពិភាក្សាតេស្តដំណាក់ ការស្វែងយល់អំពីតេស្តដំណាក់ និងតេស្តផ្ទាល់មាត់ ដោយអនុវត្តផ្ទាល់ ការណែនាំលោកគ្រូអ្នកគ្រូបំពេញនូវបញ្ជីផ្សេងៗ និងតារាងផ្សេងៗដែលគាំទ្រកម្មវិធីពង្រឹងអំណាន ការផ្លាស់ប្តូរបទពិសោធន៍រវាងលោកគ្រូអ្នកគ្រូ។  លោកគ្រូអ្នកគ្រូមានសេចក្តីត្រេកអរ និងចូលរួមសកម្មភាពក្នុងវគ្គបណ្តុះបណ្តាលនេះដ៏សកម្មព្រោះពួកគាត់បានទទួលនូវបទពិសោធន៍​ និងបច្ចេកទេសបង្រៀនអំណានថ្មីបន្ថែមទៅលើអ្វីដែលពួកគាត់មានស្រាប់។


គម្រោង E4K ត្រូវបានគាំទ្រថវិកាដោយ WorldVision, USAID និង DFAT ហើយប្រតិបត្តិដោយអង្គការ ខេប នៅសាលាទាំង១៥ និង ១១ស្រុក ក្នុងខេត្តកំពង់ចាម ដែលបានចាប់ផ្តើមតាំងពីថ្ងៃទី ១៥ ខែមករា២០១៥ ហើយគម្រោងនឹងបញ្ចប់វិញនៅថ្ងៃទី ១៤ ខែមករា ឆ្នាំ២០១៧។ គម្រោង E4K គឺជាគម្រោងដែលធ្វើការផ្អែកទៅលើបច្ចេកវិទ្យាជាមូលដ្ឋានដើម្បីលើកកម្ពស់សមត្ថភាពអានរបស់កុមារកម្ពុជា។ នៅចុងបញ្ចប់វគ្គបណ្តុះបណ្តាលនេះ គម្រោង​ E4K បានរកឃើញនូវភាពប្រែប្រួលរបស់សិក្ខាកាមបន្ទាប់ពីពួកគាត់បានយកបញ្ហាចំបងៗមកដាក់នៅលើតុពិភាក្សារួមគ្នាដើម្បីរកដំណោះល្អៗយកទៅប្រើប្រាស់ពេលត្រឡប់ទៅសាលារៀនរៀងៗខ្លួន។

Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

6

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ